រុស្ស៊ី ៖ ក្រសួងការពារជាតិរុស្ស៊ី និយាយថា នៅព្រឹកថ្ងៃអង្គារនេះ ពួកគេបានធ្វើសមយុទ្ធយន្តហោះចម្បាំងតាក់ទិកនៅលើសមុទ្របាល់ទិក ដោយមានគោលដៅសំខាន់សាកល្បងការត្រៀមខ្លួនធ្វើសង្រ្គាម និងចុះប្រតិបត្តិការការងារពិសេស ។
ក្រសួងបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ក្រុមអាកាសយានិកយន្តហោះចម្បាំង Su-27នៃកងយន្តហោះបាល់ទិក បានបាញ់អាវុធចេញពីលើអកាសសំដៅមីស៊ីលតម្រង់គោលដៅ និងហោះត្រាប់តាមយន្តហោះសត្រូវ ។
រូបភាពវីដេអូឃ្លីបដែលបញ្ចេញដោយក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃអង្គារនេះ ឃើញយន្តហោះចម្បាំង Su-27ហោះចេញពីទីតាំងពុំបានបញ្ជាក់ ។
ក្រសួងនិយាយថា បន្ថែមពីលើជំនាញល្អជាងមុន ក្រុមអាកាសយានិកយន្តហោះចម្បាំង កំពុងបំពេញតួនាទីប្រយុទ្ធពេញមួយថ្ងៃ និងពេញមួយយប់ ដើម្បីការពារដែនអាកាសលើទីក្រុង Kaliningrad របស់រុស្ស៊ី ៕

