ចិន ៖ យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា មនុស្ស ៧នាក់ កំពុងបាត់ខ្លួន ក្រោយហេតុការណ៍បំណាក់ដី បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅស្រុក Wenchuan (វិនឈ័ន) ខេត្ត Sichuan (ស៊ីឈ័ន) ភាគនិរតីប្រទេសចិន នាព្រឹកថ្ងៃអង្គារនេះ ។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា មនុស្សជាង ៩០០នាក់ ត្រូវបានជម្លៀសចេញ និងធ្វើទីជម្រកថ្មី ហើយបុគ្គលិកសង្រ្គោះបន្ទាន់ ជាង ៤០០នាក់ ត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តការរុករក និងជួយសង្រ្គោះ ។
ហេតុការណ៍បំណាក់ដី បានកើតឡើងនៅទីក្រុង Banzigou (ប៉ានហ្សីហ្កូវ) ទីក្រុង Miansi (មាំងស៊ី) និងទីក្រុង Xinqiaogou (ហ្ស៊ីនហ្កាវហ្គូវ)នៃស្រុក Wenchuan (វិនឈ័ន) ។
សូមបញ្ជាក់ថា ស្រុកវិនឈ័ន គឺជាកំណុំកណ្តាលនៃការរញ្ជួយដីកម្រិត ៨រ៉ិចទ័រនៅខេត្តស៊ីឈ័ន ដែលបានសម្លាប់មនុស្សជិត ៧ម៉ឺននាក់ កាលពីឆ្នាំ ២០០៨ ៕

