
ប្រជាជនប៉ាឡេស្ទីននៅទីក្រុងហ្សេរុយសាឡឹម និងតំបន់ វេស ប៊ែង បានចូលរួមជាមួយប្រជាជនម៉ូស្លីមជុំវិញពិភពលោក ដោយរៀបចំសម្រាប់ពិធីបុណ្យ អ៊ីត ដែលជាពិធីបុណ្យដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យសំខាន់ពីររបស់សាសនាអ៊ីស្លាម។
ពិធីបុណ្យ អ៊ីត គឺជាថ្ងៃសំខាន់នៃធម្មយាត្រា ហាជី ប្រចាំឆ្នាំ នៅពេលដែលប្រជាជនម៉ូស្លីមសម្លាប់សត្វពាហនៈ ដើម្បីឧទ្ទិសដល់ឆន្ទៈរបស់ព្យាការីអ៊ីប្រាហ៊ីមឬ អាប្រាហាម ក្នុងការបូជាកូនប្រុសរបស់ខ្លួនតាមបញ្ជារបស់ព្រះ ដែលជារឿយៗលោកតែងតែចែកសាច់ដល់ជនក្រីក្រ។
នៅក្រុងហ៊្សេរុយសាឡឹមរូសាឡឹម ទីផ្សារមានភាពអ៊ូអរដោយមានមនុស្សម្នា និងកុមាររីករាយនឹងការទិញទំនិញសម្រាប់ថ្ងៃបុណ្យនោះ ប៉ុន្តែក្រុមឈ្មួញ បាននិយាយថាពួកគេព្រួយបារម្ភអំពីវត្តមានមនុស្សតិចជាងបើធៀបនឹងឆ្នាំមុន។
ថ្វីបើមានភាពតានតឹងកើនឡើងនៅតំបន់ វេស ប៊ែង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ផ្សារជាច្រើនកំពុងមមាញឹកដោយមានអ្នកដើរផ្សារ ទិញបង្អែម ផ្លែឈើ សំលៀកបំពាក់ និងអាហារថ្ងៃសម្រាកផ្សេងៗទៀតជាច្រើននៅមុនថ្ងៃវិស្សមកាលរយៈពេល ៤ ថ្ងៃខាងមុខនេះ។ ថ្ងៃវិស្សមកាលនោះនឹងចាប់ផ្តើមនៅថ្ងៃពុធ (២៨ មិថុនា) ហើយបញ្ចប់នៅថ្ងៃសៅរ៍ (១ កក្កដា)។
សត្វពាហនៈមួយគីឡូក្រាមត្រូវបានលក់ក្នុងតម្លៃប្រហែល ១០ ដុល្លារនៅផ្សារតំបន់ វេស ប៊ែង ប៉ាឡេស្ទីន ដែលធ្វើអោយសត្វពានៈដែលសម្លាប់រួចមួយក្បាលមានតម្លៃប្រហែល ៦៥០ដុល្លារ អាស្រ័យលើទម្ងន់ ដែលធ្វើឱ្យសត្វពាហនៈនៅតំបន់ទាំងនោះស្ថិតក្នុងចំណោមសត្វពាហនៈដែលមានតម្លៃថ្លៃបំផុតនៅមជ្ឈឹមបូព៌ាបើប្រៀបធៀបទៅនឹង ប្រទេសផ្សេងទៀត៕
