
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រកាសថា រកឃើញមនុស្ស ០៩នាក់ផ្សេងទៀតបានឆ្លងជំងឺកូវីដ-១៩ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តការណ៍ ២០កុម្ភៈ នៅស្រុកចំនួនពីរនៃខេត្តនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីឆ្លងថ្មី ០៣នាក់ ត្រូវបានរកឃើញនៅលើកម្មកររោងចក្រនៅស្រុកសាមគ្គីមានជ័យ ហើយ ០៦នាក់ផ្សេងទៀត គឺជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង។
រដ្ឋបាលកំពង់ឆ្នាំងបានឱ្យដឹងទៀតថា អ្នកឆ្លងកូវីដ-១៩ទាំង ០៩នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កំពង់ត្រឡាច។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ២១ ១៤១នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕