ការប៉ះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉េកណា បង្កហានីភ័យសម្រាប់ទំនាក់ទំនងដ៏ជ្រាលជ្រៅរបស់រុស្ស៊ីជាមួយចិន

2023/06/28 04:44:08 pm        162

រុស្ស៊ី៖ ខណៈព័ត៌មានបានផ្ទុះថា ទាហានរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណា(Wagner) បានកំពុងហែក្បួនទៅកាន់ទីក្រុងមូស្គូ ក្នុងការបះបោររយៈពេលខ្លី ក្រុមធុរកិច្ចជនមួយចំនួនមកពីប្រទេសចិនភាគខាងត្បូង បានចាប់ផ្ដើមចេញបញ្ជាយ៉ាងប្រញាប់ប្រញាល់ឲ្យក្រុមហ៊ុននានាបញ្ឈប់ការដឹកជញ្ជូនទំនិញដែលបានត្រៀមទៅកាន់ប្រទេសរុស្ស៊ី ។  

ខណៈការបះបោរ ដែលជាការសាកល្បងដ៏ធំបំផុតសម្រាប់ការដឹកនាំរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ចាប់តាំងពីការឈ្លានពានរបស់លោកចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ពេលនេះក្រុមហ៊ុននាំចេញមួយចំនួន បានចោទជាសំណួរអំពីការពឹងផ្អែកនាពេលអនាគតរបស់ខ្លួនលើសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធិបំផុតរបស់ទីក្រុងប៉េកាំង។ 

លោក ស៊ិន មូហួយ (Shen Muhui) ប្រធានផ្នែកពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុននៅក្នុងខេត្ត ហ្វូជៀន (Fujian) ភាគខាងត្បូងរបស់ប្រទេសចិនបានរំឮកពីផលវិបាកក្នុងចំណោមសមាជិករបស់ខ្លួនដែលនាំចេញគ្រឿងបន្លាស់រថយន្ត គ្រឿងចក្រ និងសម្លៀកបំពាក់ទៅកាន់ប្រទេសរុស្ស៊ីថា "យើងគិតថានឹងមានបញ្ហាធំ" ។

ប្រទេសចិន បានព្យាយាមនិយាយសម្រាលព្រឹត្តិការដែលបានកើតឡើងកាលពីថ្ងៃចុងសប្ដាហ៍មុន និងបានបង្ហាញការគាំទ្រដល់ទីក្រុងមូស្គូ ដែលបានបញ្ជាក់ពីភាពជាដៃគូគ្មានព្រំដែនភ្លាមៗ មុនពេលរុស្ស៊ី វាយលុកចូលអ៊ុយក្រែន ជាអ្វីដែលរុស្ស៊ី ហៅថាជាប្រតិបត្តិការសឹកពិសេស។  

ប៉ុន្តែកាលពីថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយថា ការបះបោរកាលពីចុងសប្តាហ៍ បានធ្វើឲ្យការដឹកនាំរបស់ទីក្រុងប៉េកាំង មានភាពស្ងប់ស្ងាត់ ហើយអ្នកវិភាគមួយចំនួននៅក្នុង និងក្រៅប្រទេសចិន បានចាប់ផ្តើមចោទសួរថាតើទីក្រុងប៉េកាំងត្រូវការបន្ធូរបន្ថយទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយទីក្រុងមូស្គូដែរឬទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm