អេស្ប៉ាញ៖ ខណៈរលកកំដៅដែលកំពុងគ្របដណ្ដប់ពាសពេញប្រទេសអេស្ប៉ាញ បានឈានចូលដល់ថ្ងៃទី៣កាលពីថ្ងៃអង្គារ ទី២៧មិថុនា ប្រជាពលរដ្ឋនៅក្នុងទីក្រុងម៉ាឌ្រីត (Madrid) បានធ្វើដំណើរចេញពីកណ្ដាលទីក្រុង និងបានស្វែងរកកន្លែងជ្រកម្លប់គេចពីកំដៅព្រះអាទិត្យដោយការទទូលឆត្រ និងជ្រកក្រោមដើមឈើនៅក្នុងឧស្យានជាយក្រុងនេះ។

មានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះដែលគេបានមើលឃើញដើរនៅទីលានចតុរង្គ Sol នៅពេលថ្មីៗនេះ ដែលបានផ្ដល់ម្លប់តិចតួច នៅពេលថ្ងៃ ខណៈសីតុណ្ហភាពនៅក្នុងទីក្រុង Madrid បានឡើងដល់៣៧អង្សាសេ ឬស្មើរ ៩៨,៦ហារិនហៃ។
គេរំពឹងថា រលកកំដៅនឹងបន្តមកដល់ថ្ងៃពុធនេះ ដែលមិនត្រឹមតែនៅក្នុងតំបន់អានដាលូសៀ(Andalusia) ដែលនឹងមានសីតុណ្ហភាពខ្ពស់បំផុតនោះទេ ថែមទាំងនៅក្នុងទីក្រុង Madrid តំបន់ស្វយ័តExtremadur និង Castilla-La Mancha ជាទីដែលសីតុណ្ហភាពអាចនឹងឡើងដល់៤០ ឬ ៤២អង្សាសេ។

នៅឧស្យាន Retiro របស់ទីក្រុង Madrid ប្រជាពលរដ្ឋបាននាំគ្នាគេចចេញពីកំដៅព្រះអាទិត្យ ជ្រកក្រោមដើមឈើ ។ ចំណែកអ្នកផ្សេងទៀត នាំគ្នាទៅអង្គុយនៅមាត់បឹងនៃឧទ្យាននោះ។
សេចក្ដីណែនាំមួយដែលបានហាមប្រាមការធ្វើការនៅខាងក្រៅមួយចំនួន អំឡុងស្ថានភាពរលកកម្តៅខ្លាំង បានដាក់ឲ្យអនុវត្តន៍នៅតំបន់ខ្លះរបស់ប្រទេសនេះ៕