រតនគិរី៖ រដ្ឋបាលខេត្តរតនគិរីប្រកាសថា យុវតី ០២នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវីដ-១៩ បន្ទាប់ពីពួកគេធ្វើដំណើរវិលត្រឡប់ពីភ្នំពេញទៅស្រុកកំណើតនៅឯស្រុកលំផាត់។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តរតនគិរីបញ្ជាក់ថា យុវតីទាំងពីរនាក់ដែលសុទ្ធតែមានអាយុ ១៩ឆ្នាំ គឺជាបុគ្គលិកបម្រើការនៅក្នុងម៉ាតមួចម្ការដូង ស្ថិតក្នុងខណ្ឌដង្កោ ហើយបានធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតស្ថិតនៅភូមិថ្មី ឃុំជ័យឧត្ដម កាលពីថ្ងៃម្សិលមិញនេះតាមរយៈរថយន្តក្រុងមួយ។
រដ្ឋបាលខេត្តរតនគិរី បញ្ជាក់ផងដែរថា អ្នកដំណើរ ១១នាក់ផ្សេងទៀតដែលរួមដំណើរជាមួយយុវតីទាំង ០២នាក់ខាងលើនេះ ក៏ត្រូវបានត្រួតពិនិត្យសំណាករួចហើយដែរ ប៉ុន្តែ លទ្ធផលបញ្ជាក់ថា មិនមានផ្ទុកមេរោគកូវីដ-១៩ទេ។
បើតាមសេចក្ដីប្រកាសព័ត៌មាននេះ យុវតីទាំង ០២នាក់នោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅឯវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅស្រុកកូនមុំ៕អត្ថបទ ៖ សុធី