ប្រមុខNATO៖ សង្គ្រាមរបស់លោកPutin នៅអ៊ុយក្រែន បានធ្វើឱ្យមានការបែកចែកកាន់តែជ្រៅនៅក្នុងប្រទេសរុស្ស៊ី

2023/06/28 05:47:40 pm        120

រុស្ស៊ី៖ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារថា ព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍ បានបង្ហាញថាសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យមានការបែងចែកកាន់ជ្រាលជ្រៅនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅតែមិនអាចមើលស្រាលលើរុស្ស៊ីបានទេ ហើយត្រូវតែបន្តគាំទ្រអ៊ុយក្រែន ។

ការអធិប្បាយរបស់លោក Stoltenberg បានធ្វើឡើងបន្ទាប់ពីការទទួលទានអាហារពេលល្ងាចជាមួយមេដឹកនាំរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូជាច្រើននៅទីក្រុងឡាអេ ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner បានចូលគ្រប់គ្រងរយៈពេលខ្លីមជ្ឈមណ្ឌលទីបញ្ជាការយុទ្ធសាស្ត្រសម្រាប់សង្គ្រាមនៅអ៊ុយក្រែនរបស់រុស្ស៊ី និងក្បួនដំណើរចូលទៅកាន់ទីក្រុងមូស្គូ មុនពេលត្រឡប់មកវិញ ជាការប្រឈមមុខដ៏កម្រចំពោះមេដឹកដឹកនាំយោធារបស់ខ្លួន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Stoltenberg បាននិយាយថា វាឆាប់ពេកក្នុងការសន្និដ្ឋានលើលទ្ធផលនៃសកម្មភាពរបស់កងទ័ពក្រុមហ៊ុន Wagner ទៅកាន់ប្រទេសបេឡារុស ប៉ុន្តែបានបញ្ជាក់ថា សម្ព័ន្ធភាពនេះ បានត្រៀមខ្លួនជាស្រេចដើម្បីការពារខ្លួនប្រឆាំងការគំរាមកំហែងណាមួយ។ លោក Stoltenberg និងនាយករដ្ឋមន្ត្រីប្រទេសហូឡង់ លោក Mark Rutte ដែលជាសហប្រធានរៀបចំអាហារពេលល្ងាចការងារ នៅទីក្រុងឡាអេ សម្រាប់មេដឹកនាំមួយក្រុមតូច នៅមុនកិច្ចប្រជុំនៃប្រទេសសម្ព័ន្ធមិត្តពេញលេញនៅទីក្រុង Vilnius ប្រទេសលីទុយអានី នៅថ្ងៃទី ១១-១២ ខែកក្កដា។ ដោយនិយាយជាមួយ លោក Stoltenberg ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បាននិយាយថា ការដាក់ពង្រាយទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner នៅក្នុងប្រទេសបេឡារុស ប្រឈមនឹង«គ្រោះថ្នាក់កាន់តែខ្លាំងនៃអស្ថិរភាព» នៅក្នុងប្រទេសជិតខាង។ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា ចំណាត់ការនេះ ទាមទារការឆ្លើយតបដ៏ម៉ឺងម៉ាត់ពីសម្ព័ន្ធយោធាណាតូ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm