ប្រាក់ចំណេញប្រចាំឆ្នាំនៅក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិន បានឈានដល់ការធ្លាក់ចុះតួលេខពីរខ្ទង់ ក្នុងរយៈពេល៥ ខែដំបូង ខណៈតម្រូវការចុះខ្សោយ បានទាញទម្លាក់ប្រាក់ចំណូល ដោយផ្ញើរក្តីសង្ឃឹមលើការគាំទ្រគោលនយោបាយបន្ថែមទៀតដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺCovid-19។

ការធ្លាក់ចុះប្រាក់ចំណេញ១៨,៨ ភាគរយ ពីឆ្នាំមុន បានស្ថិតនៅលើចំណុចកំពូលនៃការធ្លាក់ចុះ ២០,៦ ភាគរយ កាលពីខែមករា ដល់ខែមេសា ហើយបានបន្ថែមទៅលើភស្តុតាងនៃសេដ្ឋកិច្ចដែលកំពុងខាតបង់ចំពោះការប្រឈមមុខជាច្រើនក្នុងខែឧសភា រួមទាំងការលក់រាយ ការនាំចេញ និងការវិនិយោគអចលនទ្រព្យ ខណៈអត្រាអត់ការងារធ្វើរបស់យុវជន បានកើនឡើងខ្ពស់ថ្មីដល់ចំនួន ២០,៨ ភាគរយ។
យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា កាលពីខែមុនតែមួយ ប្រាក់ចំណូលផ្នែកឧស្សាហកម្មបានធ្លាក់ចុះ ១២,៦ ភាគរយ ធៀបនឹងឆ្នាំមុន ។ ប្រាក់ចំណេញបានធ្លាក់ចុះ ១៨,២ ភាគរយនៅក្នុងខែមេសា។
លោក Wu Chaoming នាយករងនៃវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Chasing បាននិយាយថា ការស្ទុះងើបឡើងវិញយឺតនៃប្រាក់ចំណេញផ្នែកឧស្សាហកម្មបានសំដៅទៅរកការលំបាកដែលបានទទួលរង ដោយការប្រឈមទៅនឹងប្រតិបត្តិការពាណិជ្ជកម្ម ។ លោក Wu បាននិយាយថា សាជីវកម្មបានព្យាយាមពង្រឹងករណីសម្រាប់វិធានការគោលនយោបាយបន្ថែមទៀតដើម្បីជួយក្រុមហ៊ុន។
ដោយផ្តល់នូវក្តីសង្ឃឹមមួយចំនួននៃការផ្លាស់ប្តូរដែលមិនរំពឹងទុក ក្រុមហ៊ុនផលិតរថយន្តបានឃើញការកើនឡើងទ្វេដងនៃប្រាក់ចំណេញពីឆ្នាំមុននៅក្នុងខែឧសភា ទោះបីជាការកើនឡើងមួយផ្នែកបានបង្ហាញពីដំណើរការមិនល្អកាលពីឆ្នាំមុន នៅពេលដែលមានការទប់ស្កាត់ជំងឺCovid បានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មយ៉ាងខ្លាំង។
ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បាននិយាយថា ខណៈបរិយាកាសខាងក្រៅកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរ តម្រូវការក្នុងស្រុកនៅតែមិនគ្រប់គ្រាន់ ដែលដាក់បន្ទុកធ្ងន់លើការស្ទុះងើបឡើងវិញ នៃប្រាក់ចំណេញផ្នែកឧស្សាហកម្ម។
