ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវឲ្យប្រជារាស្ត្រខ្មែររួមសាមគ្គីគ្នា និងបន្តរក្សាសុខសន្តិភាព

2023/06/28 09:46:18 pm        402

សៀមរាប៖ ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវ​ដល់​ប្រជារាស្រ្តខ្មែរទាំង អស់រួមសាមគ្គីគ្នា ​និងបន្តរួមគ្នាថែរក្សា និងការពារនូវ​សុខសន្តិភាពដែលកំពុង​មានសព្វថ្ងៃនេះឲ្យបាន ខណៈសន្តិភាពនេះ គឺជាមធ្យោបាយនាំផ្លូវឲ្យមានការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កាន់តែរីកចំរើនទៅមុខទៀត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយសហជីវិន-សហជីវិនី សកម្មជនគាំទ្រជិតមួយពាន់នាក់ នៅខេត្តសៀមរាប នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ បានមានបន្ទូលថា ខណៈមានការសាមគ្គីគ្នា នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកលួតលាស់ ហើយ​ជីវភាពរបស់ពលរដ្ឋកាន់ ​តែរីកចម្រើផងដែរ ដូច្នេះសូមបងប្អូនជាសមាជិក-សមាជិកា​ សហជីវិន ជីវនីទាំងអស់ត្រូវរក្សាសន្តិភាពនេះ ​ឲ្យខាងតែបានគ្រប់ពេលវេលាទាំងអស់។

ក្នុងពិធីសំណេះសំណាលនោះដែរ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ​ក៏បានលើកឡើងអំពីគោល នយោបាយ​របស់គណបក្សហ៊្វុនស៊ិនប៉ិច​ប្រាប់បន្ថែមដល់សមាជិក-សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច​ផងដែរ ខណៈនយោបាយដែលបានដាក់ចេញនោះនឹងជួយរកដំណោះស្រាយ​ជូនដល់បងប្អូន​ប្រជាពលរដ្ឋ ​ក្រោយគណបក្សហ៊្វុនស៊ិនប៉ិចមានសំឡេងក្នុងរដ្ឋសភាឡើងវិញនោះ។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក សាយ ហាក់ ប្រធានក្រុមការងារបោះឆ្នោតប្រចាំខេត្តសៀមរាប នៃគណបក្សហ៊្វុនស៊ិនប៉ិច ​បានលើកឡើងផងដែរថា ​នាពេលបច្ចុប្បន្នសមាជិក-សមាជិកា និង​សហជីវិន ​និងសហជីវនីរបស់គណបក្សហ៊្វុនស៊ិនប៉ិច​នៅខេត្តសៀមរាប បានកំពុងយក​ចិត្តទុកដាក់ខ្ពស់​ក្នុងការចុះផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយក្នុង​នាមតំណាងឲ្យសមាជិកបក្សទាំង អស់នៃខេត្តសៀមរាបប្តេជ្ញាបោះឆ្នោតជូនដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និងជូនដល់ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ដែលជាប្រធានគណបក្សគ្រប់រាល់ការ​បោះឆ្នោតទាំងអស់។

ជាមួយគ្នានោះដែរ លោកសាយ ហាក់ ក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ ​នៅខេត្តសៀមរាបទាំង អស់អញ្ជើញ​ទៅបោះឆ្នោតដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីបំពេញ​កតព្វកិច្ច​ជាពលរដ្ឋល្អ ដោយកុំស្តាប់តាមការ​ញុះញង់ពី​បុគ្គលមួយក្តាប់តូច ​ដែល​មាន​ចេតនា​ទុច្ចរិត​ រារាំង​មិន​ឲ្យបងប្អូន​ទៅបោះឆ្នោតនោះ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm