យុវជនដើរតួនាទីជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីបុព្វហេតុមនុស្សធម៌

2023/06/28 10:11:18 pm        107

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ២០២៣ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទ​ក្រហមកម្ពុជា និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំយុវជន និងកីឡា រួមទាំងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ក្នុងនាមជាប្រធានកិត្តិយសក្លិបយុវជនកាកបាទក្រហមកម្ពុជា ជាទីប្រឹក្សាយុវជន នៃក្លឹប​យុវជន​តាមគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់​អំណោយ​មនុស្សធម៌ជូនសមាជិក-សមាជិកា យុវជនកាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានសិក្សា ក្នុងរាជធានីភ្នំពេញ ចំនួន ៧០៧នាក់ នា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

នាឱកាសជួបសំណេះសំណាលនោះឯកឧត្តម ពិត ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន ប្រធានាកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើដល់សមាជិក-សមាជិកា​យុវជន​កាកបាទ​ក្រហមកម្ពុជា ទាំងអស់ ដែលមានវត្តមាននាឱកាសនេះ។ ឯកឧត្តម ឱ្យដឹងថាអស់រយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា សូមអបអរ និងមោទកភាពចំពោះ ជោគជ័យ​របស់រាជរដ្ឋាភិបាល ក្នុងបេសកកម្មប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រជាក់លាក់ការពារអាយុជីវិត​ប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់វ៉ាក់សាំង បានគ្រប់គ្រាន់ និងជួយសម្រួលសេដ្ឋកិច្ចគ្រួសារ សង្គម តាមរយៈឧបត្ថម្ភ​សាច់ប្រាក់ជូនពលរដ្ឋដែល រងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

លើសពីនេះទៅទៀត ភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក៏មានច្រើនទៀតដូចជា ការធ្វើជាម្ចាស់ផ្ទះដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤០ និង លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនេះជាសមិទ្ធផលមួយដ៏ធំធេង ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកក្នុងឱកាសនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ក៏សូមកោតសរសើរចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាទាំង៣ រួមមាន៖ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យវេស្ទើន ដែលតែងតែយកចិត្តទុកដាក់ចំពោះជីវភាព និងការសិក្សារបស់និស្សិត និងសមាជិក សមាជិកាយុវជនទាំងអស់ មិនទុកយុវជនណាម្នាក់ចោល ប្រកបដោយឆន្ទៈ និងស្មារតីចែករំលែកក្តី​ស្រឡាញ់ ក្នុងការជួយនិស្សិត សាស្ត្រាចារ្យ យុវជន និងអ្នកដែលមានជីវភាពខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏សូមថ្លែងនូវអំណរគុណ និងការកោតសរសើរ ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និង ក្រុមប្រឹក្សាភិបាល នៃបណ្តាញក្លឹបយុវជនកាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានឧត្តមសិក្សា ដែលជានិច្ចកាល​លើកកម្ពស់តម្លៃនៃការអប់រំ និងបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍធនធាន​មនុស្ស​នៅកម្ពុជា និងថែមទាំងបានបរិច្ចាគនូវធនធានដ៏សប្បុរសឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ និងសូមក្មួយៗយុវជនបន្តសកម្មភាពមិត្តជួយមិត្ត មិត្តអប់រំមិត្ត ជាពិសេសធ្វើជានិស្សិត យុវជន ចិត្តធម៌បន្តទៀត ដើម្បីជួយជំរុញសកម្មភាពមនុស្សធម៌ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត បន្តថែរក្សា អនាម័យ បរិស្ថាន ក្នុងន័យ​លើកកម្ពស់សុខុមាលភាពក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសក្មួយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីរួម​ចំណែកកសាងធនធានមនុស្សឱ្យមានសក្ដានុពល លើជំនាញដែលពាក់ព័ន្ធ នឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងសម័យបច្ចេកវិទ្យាដ៏ទំនើបជានាពេលខាងមុខ។ អ្វីដែលពិសេសទៀតនោះសូមបន្តថែរក្សាសន្តិភាព អរគុណ​សន្តិភាព និងរួមកម្លាំងគ្នា ដើម្បីអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ សូមបញ្ជាក់ថា សមាជិក សមាជិកា យុវជន កាកបាទ​ក្រហមកម្ពុជា មកពីគ្រឹះស្ថានសិក្សាទាំង៣ខាងលើសរុបចំនួន ៧០៧នាក់ ក្នុងម្នាក់ទទួលបាន មី១កេស ត្រីមួយយួ សៀវភៅសរសេរ ១០ក្បាល និងថវិការមួយចំនួន។ ដោយឡែកនិស្សិតដែលខ្វះមធ្យោបាយធ្វើដំណើចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបាន​កង់ម្នាក់មួយបន្ថែម​ទៀតផង​ដែរ៕​ អត្ថបទៈ សំ ងីម​


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm