មនុស្សជាង ៣០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់ចុងក្រោយរបស់អ៊ីតាលីប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្ម Ndrangheta (អិនដ្រែងហ្គេតា)

2023/06/28 11:45:07 pm        75

​ក្រុម​អាជ្ញាធរ​អ៊ីតាលី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ (២៧ មិថុនា​)​ថា មនុស្ស​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុងការ​វាយឆ្មក់​ថ្មី​មួយ​របស់​នគរបាល​ប្រឆាំងនឹង​ក្រុម​ម៉ា​ហ្វ្យា “Ndrangheta (​អិន​ដ្រែ​ង​ហ្គេ​តា​)” ដែល​បានបង្ហាញ​ពី​សកម្មភាព​ខុសច្បាប់​ជាច្រើន​របស់​ក្រុម​ឧក្រិដ្ឋកម្ម​មួយ​នេះ បាន​រីក​រាលដាល​ដល់​ប្រទេស​អូទ្រីស​និង​អាល្លឺម៉ង់​។​

​នគរបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជនសង្ស័យ​ទាំងនោះ រួមទាំង​អ្នកនយោបាយ​មួយចំនួន​មកពី​ក្រុម​ឧក្រិដ្ឋកម្ម Ndrangheta ដែល​ក្រុម​នេះ​មាន​ដើមកំណើត​នៅ​តំបន់ Calabria ប្រឈមមុខ​នឹង​ការចោទប្រកាន់​ជាច្រើន រួមមាន​ការបង្កើត​សមាគម​ម៉ា​ហ្វ្យា ឃាតកម្ម ការ​ជំរិត​ទារប្រាក់ ការ​គៃបន្លំ ការ​ក្លែងបន្លំ​កិច្ចសន្យា​សាធារណៈ ការស៊ីសំណូក និង​ការទិញ​សន្លឹកឆ្នោត​។​

​នគរបាល​បាន​និយាយថា មនុស្ស​២២​នាក់ ត្រូវបាន​ដាក់ពន្ធនាគា​រ ហើយ​១២​នាក់​ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ ៣​នាក់​ត្រូវបាន​ព្យួរ​តំណែង​ការងារ​និង ៣​នាក់​ទៀត​ត្រូវបាន​បង្គាប់​មិនឱ្យ​ចាកចេញ​ពី​ទីក្រុង​របស់​ពួកគេ ហើយ​មនុស្ស​សរុប​១២៣​នាក់​កំពុង​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​។​

​ក្រុម​ឧក្រិដ្ឋកម្ម Ndrangheta ដែលមាន​ឫសគល់​នៅក្នុង​តំបន់ Calabria ភាគខាងត្បូង​នៃ​ប្រទេស​អ៊ីតាលី មាន​ឥទ្ធិពល​ខ្លាំង​ជាង​ក្រុម​ឧក្រិដ្ឋកម្ម Cosa Nostra របស់​កោះ​ស៊ី​ស៊ី​លី នឹង​បាន​ក្លាយជា​ក្រុម​ម៉ា​ហ្វ្យា​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​អ៊ីតាលី ហើយ​ត្រូវបាន​ចាត់ទុកថា​ជា​បណ្តាញ​ឧក្រិដ្ឋកម្ម​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​ផងដែរ​៕​

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm