មនុស្សស្លាប់ ៤នាក់ និងបាត់ខ្លួន ៣នាក់ ដោយសារដំណាក់ដីនៅភាគនិរតីប្រទេសចិន​

2023/06/29 12:12:42 am        64

​មនុស្ស​ ៤​នាក់​ត្រូវ​បញ្ជាក់ថា​បាន​ស្លាប់ និង​៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន​បន្ទាប់ពី​បំណាក់​ដី​បាន​វាយប្រហារ​ស្រុក​មួយ​ក្នុង​ខេត្ត​ស៊ី​ឈ័ន (Sichuan) ភាគ​និរតី​នៃ​ប្រទេស​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។ ការិយាល័យ​គ្រប់គ្រង​គ្រាអាសន្ន​របស់​តំបន់​បាន​និយាយថា ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​បាន​បណ្តាលឱ្យមាន​បំណាក់​ដី​នៅក្នុង​ទីប្រជុំជន​សង្កាត់ មាន​ស៊ី (Miansi) និង​វ៉ី​ចូ​វ (Weizhou) ក្នុង​តំបន់​វ៉ិ​ន​ឈ័ន​(Wenchuan) ។​

​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​បានចាប់ផ្តើម​ផែនការ​គ្រាអាសន្ន​មួយ និង​បង្កើត​ទីស្នាក់ការ​ជួរមុខ​មួយ​នៅក្នុង​ភូមិ​ស៊ា​ង​ឈាន (Xiangqian) នៃ​សង្កាត់​មាន​ស៊ី បន្ទាប់ពី​គ្រោះមហន្តរាយ​បាន​កើតឡើង​ភ្លាមៗ​។ កម្លាំង​ពិសេស​ពហុ​កិច្ចការ​ជាច្រើន​មកពី​អង្គភាព​គ្រាអាសន្ន ការដឹកជញ្ជូន កិច្ចការ​ទឹក ធនធានធម្មជាតិ និង​នាយកដ្ឋាន​ផ្សេងទៀត បាន​ប្រញាប់ប្រញាល់​ទៅកាន់​តំបន់​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ដើម្បី​ជួយសង្គ្រោះ​។​

​ក្រុមមន្ត្រី និង​ទាហាន​ជាង​២០​នាក់​ក៏​ត្រូវបាន​បញ្ជូនទៅ​តំបន់​ទាំងនោះ​ដោយ​ក្រុម​កងអនុសេនាធំ​នគរបាល​ប្រដាប់អាវុធ​ខេត្ត​ស៊ី​ឈ័ន ដោយមាន​ផ្ទុក​ឧបករណ៍​សង្គ្រោះ​ដូចជា​យាន​ដ្រូ​ន និង​ឧបករណ៍​រាវរក ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ជួយសង្គ្រោះ​។​

​គិត​ត្រឹម​ម៉ោង ១៧:០០ ថ្ងៃ​អង្គារ មនុស្ស​ជាង ៩០០ នាក់​ដែល​រង​ផលប៉ះពាល់​ដោយ​បំណាក់​ដី​ត្រូវបាន​ផ្លាស់ប្តូរ​ទីលំនៅ ហើយ​មិនមាន​ផ្ទះសម្បែង​ណាមួយ​ត្រូវបាន​ខូចខាត​នោះទេ នេះ​បើ​យោងតាម​នាយកដ្ឋាន​សាធារណៈ​របស់​តំបន់​។​

​នាយកដ្ឋាន​បាន​និយាយថា បន្ទាប់ពី​មាន​បំណាក់​ដី​កើតឡើង ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​បាន​បញ្ជូន​កម្លាំង​ជួយសង្គ្រោះ​ជាង​៥០០​នាក់ ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិ ខណៈ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នៅតែ​បន្ត​។ ក្រុម​អាជ្ញាធរ​ក៏បាន​បញ្ជូន​កម្មករ​ទៅ​ជួសជុល​ផ្លូវ និង​វាយតម្លៃ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​ភូគព្ភសាស្ត្រ​បន្ថែមទៀត​ផងដែរ​៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm