ប្រជា​ពលរដ្ឋ​កើន​ដល់​ជិត​ ២​លាន​​នាក់​ទទួល​បានវ៉ាក់សាំង​ ក្នុង​នោះ​ជិត​១,១៣​លាន​នាក់​ទទួល​បាន​គ្រប់​ទាំង​ពីរ​ដូស

2021/05/13 10:18:57 pm        289

ភ្នំពេញ៖ របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង បាន​បង្ហាញ​ថា ប្រជា​ពលរដ្ឋ​ជិត ២លាន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ដូស​ដំបូងគិត​ត្រឹម​ថ្ងៃ​នេះ។

​របាយការណ៍​ចេញ​ដោយ​គណៈ​កម្មការ​ចំពោះ​កិច្ច​នេះ បង្ហាញ​ថា ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ២​លាន​នាក់ បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​ដើម្បី​ចាក់​វ៉ាក់សាំង ប៉ុន្តែ ពលរដ្ឋ​ជិត​ ២​លាន​នាក់ បាន​ទទួល​វ៉ាក់សាំងលើក​ដំបូង​​ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារ​ជាតិ​ក្នុង​រយៈ​ពេល ៩៣​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។

បើ​តាម​របាយការណ៍​នេះ ពលរដ្ឋ​ជាង​ ១​លាន ១៣​ម៉ឺន​នាក់​ហើយ​ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​ក្នុង​អំឡុង​ពេល​នេះ។

តួលេខ​នេះ បញ្ជាក់​ថា កម្ពុជា​សម្រេច​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ខ្លួន​បានខ្ទង់​ ១៩,៩៧​ភាគរយ​នៃ​ពលរដ្ឋ ១០​លាន​នាក់ ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។

រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ជូន​ប្រជា​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លងម​ក​នេះ ដែល​បាន​បន្ត​ដំណើរការ​អស់​រយៈ​ពេល ៩២​ថ្ងៃ​រួច​មក​ហើយ។

ក្នុង​រយៈ​ពេល​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ដល់​ទៅ​ជាង ៤​លាន ៧​សែន​ដូស​រួច​មក​ហើយ ក្នុង​នោះ​មាន​វ៉ាក់សាំង​​ស៊ីណូហ្វាម​​ដែល​រដ្ឋាភិបាល​ផ្ដល់​ជា​ជំនួយ​មក​កម្ពុជា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ចិន និង​វ៉ាក់សាំង​ខូវីហ្ស៊ែល (Covishield) ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​វ៉ាក់សាំង AstraZeneca ដែល​ត្រូវ​បាន​ផ្ដល់​ជា​ជំនួយ​មក​កម្ពុជា​តាម​រយៈ​យន្តការ​របស់​អង្គការ​សុខភាព​ពិភព​លោក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm