
ទឹកជំនន់បានធ្វើឲ្យបាក់ស្មារតីជនមូស្លីមនៅរដ្ឋភាគឦសាន Assamរបស់ប្រទេសឥណ្ឌា មុនពិធីបុណ្យសាសនា Eid-al-Adhaស្របពេលដែលតម្លៃទំនិញ ហក់ឡើងខ្ពស់កប់ពពក ហើយប្រជាពលរដ្ឋគ្មានលុយ ឬរកស៊ីចិញ្ចឹមជីវិត។
ដោយជម្លៀសខ្លួនចេញពីទឹកជំនន់ និងអស់កម្លាំងក្នុងជំរំសង្រ្គោះបណ្តោះអាសន្ន បរិយាកាសប្រែជាស្រពោននៅតាមផ្សារក្នុងស្រុក Barpetaនៅព្រឹកថ្ងៃពុធនេះ ។ យ៉ាងហោចណាស់ស្រុកចំនួន ១១ ក្នុងរដ្ឋ Assam បច្ចុប្បន្នរងការជន់លិច ។
ក្រុមអ្នកមានជំនឿ នឹងប្រារព្ធពិធីបុណ្យ Eid-al-Adha ដែលជាពិធីបុណ្យទី២ និងស្ថិតក្នុងចំណោមពិធីបុណ្យធំបំផុតនៅក្នុងប្រតិទិនអ៊ីស្លាម ដោយពួកគេបូជាពពែ ដើម្បីរំឭកដល់ការបូជាកូនប្រុសរបស់ព្យាការី Ibrahimដើម្បីគោរពតាមការបញ្ជារបស់ព្រះអាឡា៕

