អ្នកវិភាគ៖ ក្រុមហ៊ុន Tesla នឹងលក់ឲ្យបានចំនួនខ្ពស់បំផុតប្រចាំត្រីមាស នៅប្រទេសចិន ទោះបីជាចំណែកទីផ្សារធ្លាក់ចុះក៏ដោយ

2023/06/29 02:31:46 am        105

ក្រុមអ្នកវិភាគ បាននិយាយថា ក្រុមហ៊ុន Tesla នឹងត្រៀមឈានដល់ការលក់បានកម្រិតខ្ពស់បំផុតប្រចាំត្រីមាសម្ដងទៀតរបស់ខ្លួន នៅប្រទេសចិន ខណៈពេលដែលក្រុមហ៊ុនប្រឈម​នឹង​សម្ពាធ​កាន់តែខ្លាំងពីដៃគូប្រកួតប្រជែងក្នុងស្រុក ដូចជាក្រុមហ៊ុន BYD ដែលកំពុងតែដណ្ដើមយកចំណែកទីផ្សាររបស់ខ្លួន ក្នុងអាជីវកម្មលក់រថយន្តដ៏ធំបំផុតរបស់ពិភពលោកនេះ។

យោងតាមការប៉ាន់ប្រមាណពីលោក Shi Ji អ្នកវិភាគរបស់ធនាគារ Merchants Bank International Securities នៅប្រទេសចិន បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត​របស់សហរដ្ឋអាមេរិក​មួយ​នេះ អាចលក់រថយន្តបានចំនួន ១៥៥.០០០គ្រឿង នៅចិន ក្នុងអំឡុងពីខែមេសា ដល់ខែមិថុនា ពោលគឺកើនឡើង ១៣ភាគរយ បើធៀបនឹងការលក់នៅត្រីមាសទី១របស់ក្រុមហ៊ុន។

តែទោះជាយ៉ាងណាក៏ដោយ លោក Shi បានបន្ថែមថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Tesla នៅក្នុងទីផ្សាររថយន្តអគ្គិសនីប្រើអាគុយរបស់ចិន នឹងធ្លាក់ចុះនៅក្នុងត្រីមាសនេះ មកត្រឹម ១៣,៧ភាគរយ ពី ១៦ភាគរយ ក្នុងរយៈពេល ៣ខែដំបូង ខណៈដែលរថយន្ត BYD និង Aion ដែលជារថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុន Guangzhou Automobile Group ដណ្ដើម​បាន​ចំណែក​ទីផ្សារ។

ក្រុមហ៊ុន Tesla នឹងប្រកាសពីចំនួនលក់ជាសកលនៅចុងសប្តាហ៍នេះ ខណៈការលក់នៅប្រទេសចិន នឹងមានពីទិន្នន័យរួមបញ្ចូលគ្នា ក្នុងសប្តាហ៍ទី១ នៃខែកក្កដា។ ប្រទេសចិនគឺជាទីផ្សារ​ធំបំផុត​ទី២ របស់ក្រុមហ៊ុន Tesla បន្ទាប់ពីអាមេរិកខាងជើង និងជាទីតាំងរោងចក្រដ៏ធំបំផុតរបស់ក្រុមហ៊ុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm