បេសកកម្មរក្សាសន្តិភាពរបស់ UN នៅប្រទេសម៉ាលី នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនានេះ

2023/06/28 09:36:53 pm        243

ក្រុមអ្នកការទូតបាននិយាយ កាលពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) ថា បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឬUN ដែលមានរយៈពេលមួយទសវត្សរ៍ នៅក្នុងប្រទេសម៉ាលី ត្រៀមនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនានេះ ពោលគឺនៅមុនពេលការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខលើពង្រាងសេចក្តីសម្រេចដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters ដែលនឹងផ្តល់រយៈពេល ៦ខែ ដល់កងកម្លាំងចំនួន ១៣.០០០នាក់ឲ្យដកចេញ។

គម្រោងនៃការបញ្ចប់បេសកកម្មរក្សាស្ថិរភាពសមាហរណកម្មពហុភាគីរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី (MINUSMA) កើតមានឡើងបន្ទាប់ពីមានភាពតានតឹងអស់ជាច្រើនឆ្នាំ រវាង UN និងរបបយោធាម៉ាលី ដែលបានឈានមកដល់ចំណុចបញ្ចប់ នៅខែនេះ នៅពេលដែលរដ្ឋមន្ត្រីការបរទេសម៉ាលី លោក Abdoulaye Diop បានស្នើឲ្យកងកម្លាំងចាកចេញ «ដោយគ្មានការពន្យារពេល»។

នេះនឹងរៀបចំឲ្យមានការបញ្ឈប់ភ្លាមៗ ចំពោះប្រតិបត្តិការមួយដែលត្រូវបានធ្វើឲ្យរអាក់រអួល ដោយការរឹតបន្តឹងរបស់រដ្ឋាភិបាល ចាប់តាំងពីប្រទេសម៉ាលី បានសហការជាមួយក្រុមទាហានស៊ីឈ្នួល Wagner របស់ប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០២១។ បេសកកម្មរបស់អង្គការសហប្រជាជាតិ ឬUN ត្រូវបានគេសរសើរថា បានដើរតួនាទីយ៉ាងធំធេង ក្នុងការជួយការពារជនស៊ីវិល ប្រឆាំងនឹងការបះបោរអ៊ីស្លាម ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

តាមអត្ថបទនៃសេចក្ដីព្រាងនោះ MINUSMA នឹងមានពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ដើម្បីធ្វើការដកចេញ «តាមលំដាប់លំដោយ និងសុវត្ថិភាព» ដែលក្រុមប្រឹក្សាសន្តិសុខ នឹងពិនិត្យឡើងវិញ នៅថ្ងៃទី៣០ ខែតុលា។ បន្ទាប់មក ប្រសិនបើចាំបាច់ ក្រុមប្រឹក្សាអាចពិចារណាលើការកំណត់ពេលវេលាដែលបានកែសម្រួលក្នុងកិច្ចពិភាក្សាជាមួយប្រទេសម៉ាលី៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am