
ក្រុមអ្នកគោរពបូជាមូស្លីមនៅទូទាំងមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងយ៉ាងច្រើនកុះករបានទៅវិហារអ៊ីស្លាមនៅព្រឹកថ្ងៃពុធ (២៨ មិថុនា)នេះ ដោយសម្តែងការគោរពអធិដ្ឋាននៅថ្ងៃដំបូងនៃពិធីបុណ្យអ៊ីត។
អ្នកស្រុកតំបន់ Gaza ម្នាក់បាននិយាយថា ពួកគេកំពុងប្រារព្ធពិធីបុណ្យអ៊ីត ទោះបីជាមានការរងការឈឺចាប់ក៏ដោយ ហើយអ្នកចូលរួមក្នុងការបួងសួងនៅក្នុងទីក្រុងផ្សេងៗគ្នាជាច្រើនមានបំណងប្រាថ្នាដូចគ្នា គឺសុំឲ្យមានភាពល្អប្រសើរជាងមុនសម្រាប់តំបន់មួយនេះ។
លោក Hamza Dakadaka អ្នកស្រុកតំបន់ Amman បាននិយាយថា "សូមព្រះជាម្ចាស់នាំមកនូវសុភមង្គលដល់ពលរដ្ឋមូស្លីមទាំងអស់ និងនាំប្រជាជនមូស្លីមទាំងអស់មកជួបជុំគ្នា ជាពិសេសកុមារមូស្លីមនៅក្នុងប្រទេសនានាដែលពួកគេប្រហែលជាមិនសប្បាយចិត្តដូចយើងដែរ រួមទាំងបងប្អូនរបស់យើងនៅប៉ាឡេស្ទីន ស៊ូដង់ ស៊ីរី និងអ៊ីរ៉ាក់"។
ពិធីបុណ្យ អ៊ីត គឺជាពិធីបុណ្យសំខាន់មួយក្នុងចំណោមបុណ្យសំខាន់ទាំងពីររបស់សាសនាអ៊ីស្លាម និងជាថ្ងៃសំខាន់នៃធម្មយាត្រា ហាជី ប្រចាំឆ្នាំ នៅពេលដែលប្រជាជនម៉ូស្លីមសម្លាប់សត្វពាហនៈដើម្បីឧទ្ទិសដល់ឆន្ទៈរបស់ព្យាការីអ៊ីប្រាហ៊ីមឬ អាប្រាហាម ក្នុងការបូជាកូនប្រុសរបស់ខ្លួនតាមបញ្ជារបស់ព្រះ ដែលជារឿយៗលោកតែងតែចែកសាច់ដល់ជនក្រីក្រ៕