
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ និយោជិតទាំងអស់ត្រូវធ្វើការច្បាំងឲ្យបានដោយមិនប្រើប្រាស់អាវុធ គឺច្បាំងជាមួយភាពក្រីក្រ ច្បាំងដើម្បីការពារនូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃ រួមទាំងច្បាំងនូវភាពមិនល្អផ្សេងៗនាំឲ្យអសន្តិសង្គមជាដើមនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាបងប្អូនកូនក្មួយទាំងអស់ត្រូវចាំឲ្យច្បាស់ប្រសិនបើប្រទេសកម្ពុជាយើងមិនមាននូវសុខសន្តិភាពទេ គឺគ្មានប្រទេសណាគេមកធ្វើការវិនិយោគជាមួយយើងនោះទេ ដូច្នេះហើយបងប្អូន និងក្មួយៗទាំងអស់ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាពនេះឲ្យខាងតែបាន ហើយត្រូវច្បាំងឲ្យឈ្នះរាល់បញ្ហាណាមួយដែលនាំឲ្យអវិជ្ជមានដល់ខ្លួន។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនេះគឺបានធ្វើឡើងក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ៕អត្ថបទបាន ចក់