គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​នខកចិត្ត​មានការ​ប្រកួត​តិច​ ក្រោយ​លី​គ​ត្រឡប់មកវិញ​

2021/05/14 10:14:16 am        110

​បាល់ទាត់៖ លោក Oleg Starynskyi​ គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន ​បាន​សម្ដែង​ការ​ខក​ចិត្តដែល​ក្រុម​ខ្លួន​មាន​ការ​ប្រកួត​តិច បន្ទាប់ពី​ការប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាត្រូវ​ត្រឡប់មកវិញនា​ចុង​សប្ដាហ៍​នេះ។

​ការ​លើក​ឡើង​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយ​ក្រែ​ន​នេះ បន្ទាប់ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​-CNCC និង​ក្លិប​ជា​សមាជិក​បាន​ប្រជុំ​ពិភាក្សា និង​រៀបចំ​កាលវិភាគ​ប្រកួត​ថ្មី ខណៈ​ការប្រកួត ៣​សប្ដាហ៍​ដំបូងសុទ្ធ​តែ​ជា​ការប្រកួត​បង្គ្រប់​សប្ដាហ៍ មុន​បន្ដ​ផ្អាក​ការប្រកួត​ជាង ១​ខែ ដោយសារ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ចូលរួម​ប្រកួត​ជម្រុះ​ពានរង្វាន់ FIFA World Cup 2022 នៅ​បា​រ៉ែ​ន ហើយ​ក្រុម​វិសាខា និង​បឹងកេតត្រូវ​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup 2021 នា​អំឡុង​ខែ​មិថុនា។​ ​លោក Oleg បាន​និយាយ​ថា ក្រុម​របស់​ខ្លួន​ចង់​មានការ​ប្រកួត​បន្ថែម​ទៀត ព្រោះ​ភ្នំពេញ​ក្រោ​ន បាន​ចាប់ផ្ដើម​ការប្រកួត Pre-Season នៅ​ចុងខែ​វិច្ឆិកា តែ​មក​ទល់​ពេល​នេះពួកគេ​ទើប​ប្រកួត​ផ្លូវការ​បាន ៣​ប្រកួត​ប៉ុណ្ណោះ។ ហេតុនេះលោក​ពិតជា​ខកចិត្តចំពោះ​ខែ​ឧសភា និង​ខែ​មិថុនា ដែល​ភ្នំពេញ​ក្រោ​ន និង ៥​ក្រុម​ផ្សេងទៀតលេង​បានតែ ១​ប្រកួត ពោល​គឺ​ភ្នំពេញ​ក្រោ​នត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ខេត្ត​ព្រៃវែង ក្នុង​ជំនួប​ង្គ្រ​ប់​សប្ដាហ៍​ទី​៣ នា​ថ្ងៃ​ទី​២២ ខែ​ឧសភា​ខាងមុខនៅ​កីឡដ្ឋាន Smart RSN។​

​គ្រូ​បង្វឹក​ធ្លាប់​ដឹកនាំ​ភ្នំពេញ​ក្រោ​នលេង​វគ្គ Play-Off នៃ​ពានរង្វាន់ AFC Cup 2016 ដដែល​បន្ដ​ថា តាម​គំនិត​របស់​ខ្លួនកាលវិភាគ​ប្រកួត​លី​គគួរ​តែ​រៀបចំ​របៀប​ផ្សេង​ពី​នេះ ដែល​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​អាច​លេង​បាន ២ ទៅ ៣​ប្រកួតក្នុង​ខែ​ឧសភា ដ្បិត​ក្រុម​ជម្រើស​ជាតិ​ត្រូវ​លេង​នា​ខែ​មិថុនា។ ការ​លើក​ឡើង​នេះព្រោះ​លោក​យល់ថា ការប្រកួត​លី​គគឺមាន​ការប្រកួតប្រជែង​ខ្ពស់​ណាស់ ពិសេស​ក្រុម​ចំនួន ៦ ទៅ ៧ សុទ្ធតែ​មានឱកាស​ដណ្ដើម​ពាន ប៉ុន្តែ​ចំនួន​ការប្រកួតនៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ។​ ​គួរ​បញ្ជាក់​ថា ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​នបាន​ឆ្លងកាត់ ៣​ប្រកួតមុន​លី​គ​ផ្អាក​ការប្រកួត​បណ្ដោះអាសន្ន ដោយសារ​ការ​រីក​រាល​ដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ ជាមួយ​លទ្ធផល​ឈ្នះ ៣​ប្រកួត​ផ្ទួនៗដើម្បី​ទទួល​បាន ៩​ពិន្ទុ​ពេញ ដូច​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ដែរ តែ​ចាញ់​ប្រៀប​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ១​ពិន្ទុ ដ្បិត​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​នេះបាន​ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ​៣ និង​ស្មើ១ រក​បាន ១០​ពិន្ទុ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm