កងកម្លាំងបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណា រួមទាំងអ្នកទោសជនជាតិរុស្ស៊ីត្រូវបានដោះលែងដើម្បីប្រយុទ្ធក្នុងសមរភូមិនៅអ៊ុយក្រែន

2023/06/29 05:38:43 pm        156

អ៊ុយក្រែន៖ ការពិនិត្យឡើងវិញរបស់សារព័ត៌មាន Reuters នៃកម្មវិធីសម្គាល់មុខ កំណត់ហេតុតុលាការ និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា កងកម្លាំងរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉េកណា គ្រុប (Wagner Group) ដែលបានចូលកាន់កាប់ទីក្រុង រ៉ូស្តូវ អនដុន (Rostov-on-Don) របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ក្នុងការប៉ុនប៉ងបះបោរពុំបានសម្រេច រួមទាំងយ៉ាងហោចណាស់អ្នកទោសព្រហ្មទណ្ឌ៣ ប្រភេទ  ។  

ភាគច្រើននៃក្រុមអ្នកប្រយុទ្ធ ដែលបានចូលរួមបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះការដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin រហូតមកដល់បច្ចុប្បន្ន បានបិទមុខរបស់ពួកគេ ដូច្នេះហើយមិនអាចកំណត់អត្តសញ្ញាណបានទេ។  

ប៉ុន្តែសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters បង្ហាញថា ពួកគេមួយចំនួន ធ្លាប់បានជាប់ពន្ធនាគារ ដោយគូសបញ្ជាក់ពីការសម្រេចចិត្តរបស់វិមានក្រឹមឡាំង ក្នុងការអនុញ្ញាតឲ្យប្រធានក្រុមហ៊ុនស៊ីឈ្នួលលោក ព្រីហ្គូស៊ីន ជ្រើសរើសទាហានស៊ីឈ្នួលរាប់ពាន់នាក់ពីក្រុមអ្នកទោស ទូទាំងប្រទេសកាលពីឆ្នាំមុនដែលបានវិលត្រឡប់មកលងបន្លាចរុស្ស៊ីជាថ្មី។  

លោក យេវហ្គីនី ព្រីហ្គូស៊ីន (Yevgeny Prigozhin) មេដឹកនាំរបស់កងកម្លាំងទាហានស៊ីឈ្នួល បានបញ្ជាឲ្យកងកម្លាំងរបស់លោក ហែក្បួនទៅកាន់ក្រុងមូស្គូ មុនពេលពួកគេត្រឡប់ក្រោយ ក្នុងការព្យាយាមពុំបានសម្រេចដើម្បីទម្លាក់គូប្រជែងជាយូររបស់លោកគឺ រដ្ឋមន្រ្តីការពារជាតិ លោក ហ្សឺហ្គេ សយគូ(Sergei Shoigu)។

សារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍ថា ក្រុមអ្នកប្រយុទ្ធជាអ្នកទោសភាគច្រើនដែលបានរួចផុតពី ការស្លាប់ នៅតែស្មោះស្ម័គ្រនឹងលោក ព្រីហ្គូស៊ីន ដែលបានផ្ដល់ឱកាសរស់ឲ្យពួកគេជាលើកទី២ ។ អ្នកទាំងឡាយ ដែលបានរួចជីវិតពីសេចក្ដីស្លាប់ ក្នុងសង្គ្រាមអ៊ុយក្រែនរយៈពេល៦ ខែ នឹងត្រូវបានលើកលែងទោសដោយលោក Putin ដោយក្រឹត្យសម្ងាត់៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm