ការដើរក្បួនអ្នកស្រឡាញ់ភេទដូចគ្នាដ៏ធំរបស់ក្រុងម៉ាឌ្រីដ រិះគន់ដោយកំហឹងលើគណបក្សក្រុមស្តាំនិយម នៅមុនការបោះឆ្នោត

2023/06/29 06:23:41 pm        103

អេស្ប៉ាញ៖ មនុស្សរាប់ពាន់នាក់ បានចូលរួមការដង្ហែក្បួនឈ្មោះ Critical Pride (ការតវ៉ារបស់អ្នកស្រឡាញ់ភេទដូចគ្នាដ៏ធំប្រចាំឆ្នាំ នៅអេស្ប៉ាញ) របស់ទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) នៅផ្លូវជាច្រើន ដោយស្រែកពាក្យស្លោកប្រឆាំងនឹងគណបក្សស្ដាំនិយម Vox និងគណបក្សប្រឆាំង People's Party នៅមុនការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា។

ជាមួយនឹងការស្ទង់មតិដែលបង្ហាញថា គណបក្ស People's Party នឹងឈ្នះការបោះឆ្នោត នៅខែកក្កដា ប៉ុន្តែទំនងជាខ្វះសំឡេងភាគច្រើនដាច់ខាត ហើយនឹងត្រូវការការគាំទ្រពីគណបក្ស Vox ដើម្បីបង្កើតរដ្ឋាភិបាលនោះ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT) បារម្ភថា សិទ្ធិតស៊ូដ៏ស្វិតស្វាញរបស់ពួកគេនឹងត្រូវបានកាត់បន្ថយ ឬដកចេញ។

គណបក្ស Vox ជំទាស់នឹងច្បាប់ស្ដីពីឋាន:ភេទរបស់ប្រទេសអេស្ប៉ាញដែលទទួលបានការអនុម័តនៅឆ្នាំនេះ ដែលអនុញ្ញាតឲ្យមានការកំណត់អត្តសញ្ញាណភេទដោយខ្លួនឯង ចាប់ពីអាយុ ១៤ឆ្នាំឡើងទៅ។ គណបក្សនេះ បានបង្កឲ្យមានភាពតានតឹងកើតឡើង ដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បានលើកបដា បង្ហាញប័ណ្ណអ្នកស្រឡាញ់ភេទដូចគ្នា ស្ត្រីនិយម និងនិមិត្តសញ្ញាផ្សេងទៀត ដែលកំពុងត្រូវបានបោះចោលក្នុងធុងសំរាម។

ដូចគ្នានេះដែរ នៅក្នុងសភាក្នុងតំបន់នៃកោះ Balearic គណបក្ស People's Party និងគណបក្ស Vox បានបោះឆ្នោត កាលពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) មិនបង្ហាញទង់អ្នកស្រឡាញ់ភេទដូចគ្នា។

ការដង្ហែក្បួន Critical Pride ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងទីក្រុងម៉ាឌ្រីដ នៅថ្ងៃប្រារព្ធខួបនៃកុបកម្ម Stonewall ហើយគឺជាជម្រើសមួយផ្សេងទៀតសម្រាប់ព្រឹត្តិការណ៍មោទនភាពអ្នកមនុស្សស្រលាញ់ភេទដូចគ្នាផ្លូវការ ដោយផ្តល់ឲ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានូវកន្លែងមួយ ដើម្បីតវ៉ា និងទាមទារសិទ្ធិបន្ថែមទៀត។ ការដើក្បួនផ្លូវការ នឹងកើតមាននៅថ្ងៃសៅរ៍ (ទី២ ខែកក្កដា)៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm