ជប៉ុន៖ កំពង់ផែនេសាទ និងទន្លេ នៅកោះអូគីណាវ៉ា របស់ប្រទេសជប៉ុន បានប្រែជាពណ៌ក្រហមកាលពីថ្ងៃអង្គារ បន្ទាប់ពីការលេចធ្លាយសារធាតុរាវលាយពណ៌អាហារក្រហមចេញពីរោងចក្រស្រាបៀរក្នុងតំបន់។
មន្ត្រីមកពីរោងចក្រស្រាបៀរ Orion ស្ថិតនៅចម្ងាយប្រមាណ៧០០ម៉ែត្រពីកំពង់ផែនេសាទ បាននិយាយថា សារធាតុរាវនេះគឺចេញពីប្រព័ន្ធធ្វើឲ្យត្រជាក់នៃស៊ីទែនស្រាបៀរ ដោយលាបពណ៌ក្រហម ដើម្បីអាចកំណត់បាន ប្រសិនបើទឹកចូលក្នុងស៊ីទែននេះ។
កំពង់ផែនៅកោះអូគីណាវ៉ាប្រទេសជប៉ុន ប្រែជាពណ៌ក្រហម ពីការលេចធ្លាយនៅរោងចក្រស្រាបៀរ
អង្គធាតុរាវបានលេចធ្លាយចូលទៅក្នុងទន្លេក្បែរនោះតាមប្រឡាយបង្ហូរទឹកភ្លៀង។ ក្រុមហ៊ុនបានសុំឣភ័យទោសចំពោះឧបទ្ទវហេតុនេះ និងបាននិយាយថា វត្ថុរាវនេះពុំមានគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ។ មូលហេតុនៃការលេចធ្លាយអង្គធាតុរាវនៅតែត្រូវបានស៊ើបអង្កេត៕

