អាមេរិក៖ មេដឹកនាំប្រទេសលោកខាងលិចបាននិយាយថា ការបះបោរប្រដាប់អាវុធកាលពីពេលថ្មីៗនេះ ដឹកនាំដោយលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុនឯកជន Wagner បានធ្វើឱ្យប៉ះពាល់ការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ ប្រធានាធិបតីសហរដ្ឋ អាមេរិកលោក Joe Biden ត្រូវបានអ្នកសារព័ត៌មានសួរ នៅសេតវិមានកាលពីថ្ងៃពុធ ថាតើលោក Putin ត្រូវបានធ្វើឲ្យចុះខ្សោយដោយការបះបោរនេះដែរឬទេ។ លោកបាននិយាយថា «ពិតណាស់»។

នៅពេលសួរអំពីទំហំនៃការខូចខាតចំពោះលោកPutin លោក Biden បានឆ្លើយថាវាពិបាកនឹងប្រាប់ ប៉ុន្តែលោកពិតជាចុះចាញ់សង្រ្គាម។
លោក Biden បាននិយាយបន្តថា «លោក Putin ចាញ់សង្រ្គាមនៅក្នុងស្រុក»។ លោកបានក្លាយជាមនុស្សដែលគេមិនទទួលស្គាល់នៅជុំវិញពិភពលោក។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអះអាងទស្សនៈរបស់លោក Biden នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ARD កាលពីថ្ងៃពុធ ដោយបាននិយាយថាការបះបោរដែលបរាជ័យ បានធ្វើឱ្យលោក Putin ចុះខ្សោយ ខណៈរចនាសម្ព័ន្ធអំណាចបែបផ្តាច់ការ មានការប្រេះឆាក្នុងចំណោមពួកគេ ហើយលោក Putin មិនរឹងមាំដូចដែលលោកតែងតែពោលអះអាងនោះទេ៕
