បារាំង៖ មនុស្សយ៉ាងហោចណាស់ ១៥០នាក់ ត្រូវបានចាប់ខ្លួនអំឡុងយប់ទី២ នៃភាពចលាចល ដែលបង្កឡើងដោយ ការបាញ់សម្លាប់អ្នកបើកបររថយន្តអាយុ១៧ឆ្នាំម្នាក់ ដោយនគរបាល។
យុវជន ដែលមានឈ្មោះ Nahel M ត្រូវបានបាញ់ក្នុងរយ:ចម្ងាយមធ្យម ខណៈយុវជនរូបនេះបានបដិសេធមិនឈប់នៅនៅទីតាំងពិនិត្យចរាចរណ៍ និងបានបើករថយន្តចេញ។ បន្ទាប់មកយុវជនរូបនេះបានបុកស្លាកឲ្យឈប់។
វីដេអូដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញរថយន្តជាច្រើនគ្រឿង កំពុងត្រូវបានឲ្យចុះពីរថយន្ត ហើយត្រូវបានឆែកឆេរ។ វីដេអូ ដែលត្រូវបានបង្ហោះលើបណ្តាញអ៊ីនធឺណិត បានបង្ហាញមនុស្សជាច្រើន ចូលទៅក្នុងក្រុងម៉ុន អង់ បារូល( Mons-en-Barœul) នៅជាយក្រុងលីលដើម្បីរៀបចំឯកសារ។

ប្រធានាធិបតីបារំាងលោក Emmanuel Macron កាលពីពេលដំបូង បានហៅការបាញ់ប្រហារលើយុវជន Nahel ថាពុំអាចលើកលែងទោសបាន ដែលបានធ្វើឲ្យមានកំហឹងពីសហព័ន្ធនគរបាល ដែលបានចោទប្រកាន់លោកពីការប្រញាប់រវិនិច្ឆ័យពេកលើមន្ត្រីដែលពាក់ព័ន្ធ៕
