ក្រសួងសាធារណការ ប្រកាសដាក់ឱ្យប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអន មានជ័យ

2023/06/29 02:18:42 pm        556

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមិថុនានេះ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ស្ថិតនៅផ្សារទំនើបអ៊ីអន ម៉ល មានជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ការបង្កើតមណ្ឌលផ្តល់សេវាសាធារណៈ នាពេលនេះ ​គឺជាលើកទី៧ហើយដែលក្រសួងបានដាក់ឱ្យដំណើរការ ក្នុងគោលបំណងបង្ខិតសេវា​សាធារណៈជូនប្រជាពលរដ្ឋយើងឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព ស្របតាម​អនុសាសន៍​ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីកម្ពុជាថា​ យើងជាអ្នកបំរើសរាស្រ្ត មិនមែន​ជាចៅហ្វាយរាស្រ្តនោះទេ។

ដូច្នេះយើងខិតខំធ្វើយ៉ាងណាផ្តល់សេវាសាធារណៈចាំបាច់ផ្សេងៗ​ ជូនប្រជាពលរដ្ឋឱ្យទាន់​ពេល​វេលា។ លើសពីនេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋកុំប្រើឈ្មួញ​កណ្តាលរត់​ការ​ឯកសារផ្សេងៗ​ អស់ថវិការច្រើនណាស់ ​ប៉ុន្តែបើយើងធ្វើដោយខ្លួនមិនអស់ថវិកាច្រើនោះទេ ហើយរហ័សទៀតផង។

មណ្ឌលផ្តល់សេវាសាធារៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន​ ស្ថិតនៅផ្សារទំនើបអ៊ីអន ម៉ល មានជ័យ រាជធានីភ្នំពេញ ​ចាប់បើកដំណើរជារៀងរាល់ថ្ងៃ ​ពីម៉ោង៩ព្រឹក​ ដល់ម៉ោង១០យប់ មានផ្តល់សេវាដូចជា៖ ប្តូរពន្យារបណ្ណបើកបរយានយន្ត, ដាក់ពាក្យត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស​យានជំនិះ​ ឫហៅថា ឆៀក, ចុះបញ្ជី​ និងផ្ទេរកម្មសិទ្ធិ​យានជំនិះ​, បំពាក់​ឧបករណ៍ ETC លើយានយន្ត និងលតាបត្រអនុញ្ញាតទោចក្រយានយន្ត៥០០cc ឬ ២៧KW ​ធ្វើដំណើរផ្លូវល្បឿនលឿន។

គិតចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ​បានបង្កើតឱ្យមានមណ្ឌលផ្តល់សេវាសាធារណៈ នៅ​តាមផ្សាទំនើប និងទីប្រជុំជននានា ចំនួន ០៧ទីតាំងរួមមាន៖ ទី១.មណ្ឌលប្តូរ និងពន្យាបណ្ណបើកបរផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ សាខាទី១។ទី២.មណ្ឌលប្តូរ និងពន្យាបណ្ណបើកបរផ្សារទំនើប អ៊ីអន ម៉ល សែនសុខ សាខាទី២។ ទី៣. មណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (NORO MALL) ទី៤. មណ្ឌល ផ្តល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ ​និងដឹកជញ្ជូន ទី៥.មណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើប ហេរីថោក វ៉ក ស្ថិតនៅក្រុងសៀមរាប ទី៦.មណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើប ហ្វូរី ថែម សឃ្វែរ ម៉ល ស្ថិតនៅ ក្រុងព្រះសីហនុ និងទី៧.មណ្ឌលសេវាផ្តល់សេវាសាធារណៈ ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ សាខាទី៣ ៕អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
2026/07/09 09:56:09 pm        1
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
2026/07/09 07:36:48 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/09 06:29:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥

2026/07/09 09:56:09 pm
​ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
2026/07/09 09:10:31 pm
​កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
2026/07/09 08:40:34 pm
​លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
2026/07/09 08:24:34 pm
​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
2026/07/09 08:20:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/09 10:29:06 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am