ប្រេស៊ីល៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen និយាយថា ពួកគេនឹងបញ្ឈប់ខ្សែសង្វាក់ផលិតកម្មរថយន្តនៅតាមរោងចក្រ ៣កន្លែង នៅក្នុងប្រទេសប្រេស៊ីល ដោយសារតែការស្ទះទីផ្សារ ។
ការផ្អាកខ្សែសង្វាក់ផលិតកម្មនេះ នឹងធ្វើឡើងនៅតាមរោងច្រ Sao Jose dos Pinhais, Taubate និងរោងចក្រ Sao Bernardo do Campo ។

នៅរោងចក្រ Sao Jose dos Pinhais និងរោងចក្រ Tabaute វេនខ្លះត្រូវបានអាក់ខានអំឡុងម៉ោងការងារ ។ ខណៈពេលនោះដែរ នៅរោងចក្រ Sao Bernardo do Campoក្រុមហ៊ុន Volkswagenបានអនុញ្ញាតឲ្យឈប់សម្រាករួមរយៈពេល ១០ថ្ងៃសម្រាប់ខ្សែសង្វាក់ផលិតកម្ម ២វេនរបស់ខ្លួន ចាប់ពីថ្ងៃទី ១០ ខែកក្កដាខាងមុខនេះតទៅ ។
ក្រុមហ៊ុន បាននិយាយបន្តទៀតថា សម្ភារៈទាំងអស់ នឹងត្រូវបានផ្តល់ជូននៅក្នុងកិច្ចព្រមព្រៀងរួម ដែលបានចុះហត្ថលេខាដោយសហជីពកម្មករ និងនិយោជិកក្រុមហ៊ុន Volkswagen ៕