អូស្ត្រាលី ៖¬ អតីតប្រមុខរដ្ឋាភិបាលរដ្ឋដែលមានប្រជាជនច្រើនជាងគេរបស់អូស្ត្រាលីបានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយរួមទាំងសមាជិកសភាម្នាក់ទៀត ដែលលោកស្រីធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ ដោយការស៊ើបអង្កេតអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំដែលបានពិនិត្យលើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៩ មិថុនា)នេះ។
គណៈកម្មាធិការឯករាជ្យប្រឆាំងនឹងអំពើពុករលួយ (ICAC)នៃរដ្ឋ New South Wales បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានប្រគល់ទៅឱ្យសភាថា លោកស្រី Gladys Berejiklian មិនបានជូនដំណឹងដល់គណៈកម្មការអំពីកង្វល់របស់លោកស្រីដែលថា លោក Daryl Maguire សមាជិកសភាដែលលោកស្រីធ្លាប់មានទំនាក់ទំនងស្នេហាជាមួយក្នុងអំឡុងពេលកាន់តំណែងរបស់ខ្លួននោះ ប្រហែលជាបានប្រព្រឹត្តអំពើពុករលួយនោះទេ ហើយនេះធ្វើឱ្យខូចដល់ក្រមសីលធម៌មន្ត្រី។
លោកស្រី Berejiklian ដែលមិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយភ្លាមៗនោះ បានបដិសេធថាមិនបានប្រព្រឹត្តអ្វីខុសនោះទេ។
គណៈកម្មការបានរកឃើញថា លោកMaguire បានចូលរួមក្នុង "ការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ" រវាងឆ្នាំ ២០១២ និង២០១៨ សម្រាប់គម្រោងការធ្វើអន្តោប្រវេសន៍ និងការប្រព្រឹត្តខុសផ្សេងៗទៀត។ គណៈកម្មាការក៏បាននិយាយផងដែរថា ខ្លួននឹងស្វែងរកការណែនាំពីនាយកចាត់ចែងបណ្តឹងសាធារណៈ ថាតើការកាត់ទោសបន្ថែមគួរតែត្រូវបានចាប់ផ្តើមទៅកាន់លោក Maguire ដែរឬទេ៕

