គិតត្រឹមខែឧសភា ការលើកលែងពន្ធប្រថាប់ត្រាអចលនទ្រព្យមានទឹកប្រាក់ ជិត២លានដុល្លារ

2023/06/29 10:29:48 pm        226

ភ្នំពេញ៖ គិតមកដល់ខែឧសភា ឆ្នាំ ២០២៣ បានលើកលែងពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានចំនួនជាង១ ពាន់ឯកសារ ​គិតជាប្រាក់ពន្ធសរុបជិត ៨ ប៊ីលានរៀល ត្រូវប្រមាណជិត ២ លានដុល្លារ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនៅក្នុងព្រឹត្តិបត្រព័ត៌មាន​ប្រចាំសប្តាហ៍​ ដែលបានចុះផ្សាយ នៅថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៣ បាន​ឲ្យដឹងថា គិតចាប់ពី​ការសម្រេចផ្តល់គោលការណ៍លើកលែងពន្ធប្រថាប់ត្រា ​ចំពោះអចលនទ្រព្យដែលមាន ​តម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ ដោយរាជរដ្ឋាភិបាលកម្ពុជា ​គិតពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ មកដល់ខែ ឧសភា ឆ្នាំ ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានផ្ដល់ការលើកលែងពន្ធប្រថាប់ត្រា​លើការផ្ទេរកម្មសិទ្ធិ ​ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ​មានចំនួនជា ១ ០២២ ឯកសារ ដែលមាន​ប្រាក់ពន្ធសរុបចំនួន ៧,៩៩ ប៊ីលានរៀល​ គិតជាប្រាក់ដុល្លារត្រូវប្រមាណជិត ​២ លានដុល្លារ។

រាជរដ្ឋាភិបាល ​បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់​អចលនទ្រព្យ សម្រាប់លំនៅឋានគ្រប់ប្រភេទ​ ដែលមាន តម្លៃក្រោម ​ឬស្មើ ៧ ម៉ឺនដុល្លារ រហូត​ដល់ដំណាច់ឆ្នាំ ២០២៤ ​ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ​ឲ្យមានលំនៅឋានរស់នៅសមរម្យ។

សូមបញ្ជាក់ថា ចំពោះការទិញ-លក់ លំនៅឋានគ្រប់ប្រភេទ ដែលទទួលបានការលើកលែងនេះ អនុវត្តស្របតាមលក្ខខណ្ឌនានាកំណត់ ​របស់ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុរួមមាន៖ ​ការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ​ដែលមានតម្លៃ ក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ តាមតម្លៃទីផ្សារ​ជាក់ស្ដែង ដែលមានចែងក្នុងកិច្ចសន្យាទិញ-លក់, ​ការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់​អចលន ទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានចុះបញ្ជី​នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

និយ័តករអាជីវកម្មអចលនវត្ថុ ​និងបញ្ចាំ​ ឬនៅតាមមន្ទីរសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ, ក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ច ​សន្យាទិញ-លក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើតម្លៃទីផ្សារ​ជាក់ស្ដែង។ ​ក្នុងករណីចាំបាច់អគ្គនាយកដ្ឋានពន្ធដារ ​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការត្រួត​ពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែល ឆ្លៀតឱកាស​បន្ថយតម្លៃទិញ-លក់ខុសពីតម្លៃ ទីផ្សារជាក់ស្តែង៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm