អាមេរិក ៖ នាវាទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោកឈ្មោះ Icon of the Seas បានចេញដំណើរលើកដំបូងជាផ្លូវការ បន្ទាប់ពីបានបញ្ចប់ការសាកល្បងក្នុងសមុទ្រលើកដំបូងរបស់ខ្លួននៅទីក្រុង Turku ប្រទេសហ្វាំងឡង់ កាលពីថ្ងៃទី ២២ ខែមិថុនា។ យោងតាមរបាយការណ៍បានឱ្យដឹងថា នាវា Icon of the Seas របស់ក្រុមហ៊ុន Royal Caribbean International មួយនេះ គឺជានាវាទេសចរណ៍ខ្នាតយក្សប្រវែង៣៦៥ម៉ែត្រ និងមានទម្ងន់ប្រហែល២៥០.៨០០តោន។
នាវានេះអាចផ្ទុកអ្នកដំណើរបានប្រហែល៥.៦១០នាក់ និងសមាជិកនាវិក២.៣៥០នាក់។
យោងរបាយការណ៍ត្រូវផ្សព្វផ្សាយជាទូទៅ ក្រុមអ្នកឯកទេសជាង៤៥០នាក់ បានធ្វើតេស្តបឋមរយៈពេល៤ថ្ងៃនៅលើផ្នែកខាងមុខរបស់នាវា ក្បាលម៉ាស៊ីន ស្លាបចក្រ រួមជាមួយការត្រួតពិនិត្យកម្រិតរំញ័រ និងសំលេងរំខាន។ បន្ទាប់ពីការធ្វើតេស្តបឋមរួច នាវានោះ បានត្រឡប់ទៅទីតាំងផលិតនាវា Meyer Turku របស់ហ្វាំងឡុងវិញ ហើយវាក៏ត្រូវបានគ្រោងឱ្យបង្ហាញខ្លួនជាលើកដំបូងនៅរដ្ឋហ្វ្លរីដា ភាគខាងត្បូង សហរដ្ឋអាមេរិកនៅខែមករាឆ្នាំ២០២៤ផងដែរ៕

