
លោក Josef Wimmerដែលជាកសិករដាំផ្លែញ. សង្ឃឹមថានឹងអាចប្រមូលផលទ្វេដងនៅក្នុងដីចម្ការរបស់លោក ជិតទីក្រុង Au in der Hallertauស្ថិតក្នុងតំបន់ភាគខាងត្បូង Bavaria ប្រទេសអាល្លឺម៉ង់ ។ លោកចង់ប្រមូលផលថាម ពលពន្លឺព្រះអាទិត្យ ក៏ដូចជាផ្លែញ.របស់លោក។
លោក Wimmer ចូលរួមគម្រោងសាកល្បង ដែលជាកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្ត អនុវត្ត Fraunhofer និងវិទ្យាស្ថាន Fraunhofer ស្ថិតនៅទីក្រុង Freiburg។
ប្រព័ន្ធផ្ទាំងស្រូបពន្លឺព្រះអាទិត្យ Photovoltaic ត្រូវបានដំឡើងលើដីចម្ការផ្លែញ.ទំហំ ១,៣ហិចតា ដែលអាច ផ្គត់ផ្គង់ថាមពលព្រះអាទិត្យដល់ផ្ទះប្រជាពលរដ្ឋ ២៥០គ្រួសារ។
ដំណាំផ្លែញ. អាចទទួលអត្ថប្រយោជន៍ពីប្រព័ន្ធស្រូបពន្លឺព្រះអាទិត្យ Photovoltaic ដោយសារតែបន្ទះរបស់វា ផ្តល់ម្លប់ដ៏ចាំបាច់ និងការពារដំណាំបានយ៉ាងល្អពីអាកាសធាតុក្តៅខ្លាំង
លោក Wimmer និយាយថា អ្នកអាចមើលឃើញ បាននៅពេលឥឡូវនេះនៅចម្ការផ្សេងទៀត ដែលគ្មានប្រព័ន្ធ Photovoltaic ស្លឹកដើមញ.ខ្លះ ប្រែទៅជាពណ៌លឿងរួចទៅហើយ ។
ការប្រមូលផលដំបូង ចាប់តាំងពីដំឡើងប្រព័ន្ធស្រូបពន្លឺព្រះអាទិត្យ នឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ ។ លោក Wimmer អាចរកបានប្រាក់ចំណូលទ្វេដងពីថាមពលព្រះអាទិត្យផង និងផលដំណាំផ្លែញ.ផង៕
