
ក្រុមធម្មយាត្រាមូស្លីម បានប្រារព្ធពិធីនិមិត្តរូបគប់ដុំថ្មអារក្សកាលពីថ្ងៃពុធ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកដ៏គ្រោះថ្នាក់បំផុតមួយនៃធម្មយាត្រាហាជី ស្របពេលដែលប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមពិធីបែបសាសនាមួយនេះ។
ក្រុមធម្មយាត្រា បានធ្វើដំណើរមកដល់ទីក្រុង Mina ក្រោយពេលពួកគេចំណាយពេលមួយយប់នៅទីវាល Muzdalifaជាទីដែលពួកគេរើសគ្រាប់គ្រួសគប់សរសថ្មតំណាងឲ្យអារក្ស ។
សូមបញ្ជាក់ថា ពិធីគប់ដុំថ្ម ដែលគេស្គាល់ថា Jamarat គឺជាការចាប់ផ្តើមថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Adha ឬពិធីបុណ្យបូជា ដែលត្រូវបានគេប្រារព្ធដោយជនមូស្លីមនៅទូទាំងពិភពលោកកាលពីថ្ងៃពុធ ៕
