
កសិដ្ឋានចិញ្ចឹមសត្វឃ្មុំរាប់សិបកន្លែងត្រូវបានបំផ្លិចបំផ្លាញនៅក្នុងប្រទេសឈីលី ស្របពេលដែលទឹកជំនន់នៅក្នុងប្រទេសមួយនេះ ស្រកទៅវិញ ។
ក្រុមអ្នកចិញ្ចឹមសត្វឃ្មុំមកពីតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសឈីលី កំពុងព្យាយាមសង្រ្គោះបង្គងឃ្មុំណាដែលពួកគេអាចរក្សាទុកបាន ក្រោយភ្លៀងធ្លាក់ខ្លាំង ជន់លិចតំបន់ជាច្រើននៅទូទាំងប្រទេស ។
យោងតាមសម្តីរបស់លោក Carlos Nunez គឺជាអ្នកចិញ្ចឹមឃ្មុំមួយរូបនៅតំបន់ Libertador General Bernando O'Higginsបានឲ្យដឹងថា លោកបាត់បង់បង្គងឃ្មុំប្រហែល ៣០០បង្គង ក្រោយទឹកទន្លេ Cachapoal ប្រៀបច្រាំង ។
លោក Mario Flores គឺជាប្រធានចលនាចិញ្ចឹមឃ្មុំជាតិ បានជំរុញឲ្យក្រុមអាជ្ញាធរផ្តល់ជំនួយបន្ទាន់ដល់ក្រុមអ្នកចិញ្ចឹមឃ្មុំ ដែលនៅជួបការលំបាក ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅក្នុងប្រទេស។
បញ្ហាបម្រែបម្រួលអាកាសធាតុ បាននាំឲ្យកើតមានអាកាសធាតុដ៏អាក្រក់កើនឡើង ។ ភ្លៀងធ្លាក់នៅឈីលី បានកើតមានរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ក្រោយភ្លើងឆេះមួយរយៈ អំឡុងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដោយបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋរាប់រយរាប់ពាន់ខ្នង និងមនុស្សរាប់សិបនាក់ផ្សេងទៀត បាត់បង់ជីវិត ៕