
អវកាសយានិកអ៊ីតាលី ៣នាក់ ឡើងលើយន្តហោះរ៉ុក្កែតដឹកអ្នកដំណើរប្រតិបត្តិការដោយក្រុមហ៊ុនអវកាស Virgin Galactic គឺជាក្រុមហ៊ុនដែលមហាសេដ្ឋីអង់គ្លេសលោក Richard Branson បង្កើតឡើកាលពីឆ្នាំ ២០០៤ សម្រាប់ការហោះហើរលើកដំបូងរបស់ក្រុមហ៊ុនទៅកាន់គែមអវកាស។
មន្រ្តីកងកម្លាំងទ័ពអាកាសអ៊ីតាលី ២រូប និងវិស្វករអវកាសម្នាក់ មកពីក្រុមប្រឹក្សាស្រាវជ្រាវជាតិអ៊ីតាលី នឹងចូលរួមជាមួយគ្រូរបស់ក្រុមហ៊ុន Virgin Galactic ពួកគេ និងពីឡុត ២នាក់ទៀតរបស់យន្តហោះអវកាស ក្នុងដំណើរអនុគន្លងតារាវិថីនាំពួកគេទៅកាន់គែមអវកាសក្នុងរយៈកម្ពស់ ៨០គ.មពីលើវាលខ្សាច់ New Mexico ។
រូបភាពវីដេអូឃ្លីប ចែករំលែកដោយក្រុមហ៊ុន ឃើញមេបញ្ជាការ Walter Villadei គ្រូពេទ្យ Angelo Landolfi និងវិស្វករ Pantaleone Carlucci អំឡុងពេលហាត់សម មុនបេសកកម្មចាប់ផ្តើម ។
សូមបញ្ជាក់ថា ការហោះហើរ Galactic 01កើតមានឡើងរយៈពេល ២ឆ្នាំ ក្រោយលោក Bransonខ្លួនឯងផ្ទាល់ ជិះជាមួយបុគ្គលិក៥នាក់ទៀតរបស់ក្រុមហ៊ុន Virgin Galactic សម្រាប់ការហោះហើរសាកល្បងលើកដំបូងយន្តហោះរ៉ុក្កែត VSS Unity របស់ក្រុមហ៊ុន ៕