
អ្នកវិភាគនិយាយថា ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh(ផាម មិញ ជិញ) ទៅកាន់ទីក្រុងប៉េកាំង ដែលគាប់ជួនគ្នាជាមួយការមកដល់នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែមិថុនា មកកាន់ប្រទេសវៀតណាម ទំនងជាគំរូមួយនៃសកម្មភាពថ្លឹងថ្លែងរបស់ទីក្រុងហាណូយ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
នាវា USS Ronald Reagan របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលមកដល់ទីក្រុង Da Nang ប្រទេសវៀតណាម ដែលកំណត់ពេលចូលចត នៅកំពង់ផែរយៈពេល៥ថ្ងៃ កាលពីថ្ងៃទី២៥ ខែមិថុនា ជាលើកទី៣ ដែលនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចមកកាន់ប្រទេសនេះ ចាប់តាំងពីឆ្នាំ២០១៨។
នៅថ្ងៃតែមួយនោះដែរ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chin បានមកដល់ទីក្រុងប៉ែកាំង តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ។ ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ស្វាគមន៍ដែលបានរួមបញ្ចូលការនិយាយលើកឡើងពីរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son(បួយ ថាញ់សើន) ដែលធ្វើដំណើររួមគ្នាជាមួយនាយករដ្ឋមន្ត្រីថា ប្រទេសចិន បានចាត់ទុកប្រទេសវៀតណាម ជាអាទិភាពមួយ ក្នុងផ្នែកការទូតដែលនៅជិតខាងខ្លួន។
លោក Son និយាយថា វៀតណាម បានចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេស ថាជាអាទិភាពកំពូលរបស់ខ្លួន បន្តគោលនយោបាយចិនតែមួយ ជាមួយជំហរកាត់ផ្តាច់ច្បាស់លាស់ និងគាំទ្រយ៉ាងរឹងមាំការអភិវឌ្ឍន៍ និងភាពរីកចម្រើននៃសង្គមនិយមជាមួយលក្ខណៈច្បាស់លាស់របស់ប្រទេសចិន។
ដំណើរទស្សនកិច្ចធ្វើឡើងដោយ នាវាផ្ទុកយន្តហោះកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាការអភិវឌ្ឍន៍ដែលមើលឃើញច្បាស់ក្រឡែតក្នុងទំនាក់ទំនងវៀតណាម-អាមេរិក។