រាជបណ្ឌិត្យសភាកម្ពុជា រៀបចំបាកឋថាស្តីពី «ការទទួលខុសត្រូវ និងការមិនទទួលខុសត្រូវក្នុងរឿងពហ្មទណ្ឌ»

2023/06/30 04:51:43 am        94

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំបាឋកថាស្តីពី «ការទទួលខុសត្រូវ និងការមិនទទួលខុសត្រូវក្នុងរឿងពហ្មទណ្ឌ» ដើម្បីចែករំលែកបទពិសោធមេរៀន នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

កម្មវិធីនេះដែរ ដោយមានការអញ្ជើញជាអធិបតីដោយ លោកបណ្ឌិត ឯក ឆេងហួត សមាជិតបណ្ឌិតសភាចារ្យបម្រុង និងជាព្រះរាជ្ញានៃ អយ្យការអមសាលាដំបូងខខេត្ដតាកែវ លោកបណ្ឌិត ឈត ប៊ុនថង អ្នកសម្របសម្រួល ព្រមទាំងនាយទាហាន និងសិក្សានុសិស្សជាច្រើននាក់។

នាឱកាសនេះដែរ លោកបណ្ឌិត ឯក ឆេងហួត ការមិន ទទួលខុស ត្រូវ ព្រហ្ម ទណ្ឌមាន ដូចខាងក្រោម ទី១ ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ដោយសារ មូលហេតុ អនីតិជន (មាត្រា៣៩ ដល់មាត្រា៨១/មាត្រា១៦១ ដល់មាត្រា ១៦៦) សំដៅ ទៅលើ អនីតិជន ដែលមានអាយុចាប់ពី ១៤ ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ៖

* គោលការណ៍៖ ការជំនួសវិធានការព្រហ្មទណ្ឌដោយវិធានការតាមដាន វិធានការ អប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភ

* ករណីពិសេស (កាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជន)៖ តុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌចំពោះអនីតិជនបាន។

* របបនៃទោសសម្រាប់អនីតិជន៖ មាត្រា១៦០ ដល់មាត្រា១៦៦។

ទី២៖ បុគ្គលដែលកើតវិបល្លាសស្មារតី (មាត្រា៣១) ការបាត់បង់ទាំងស្រុង នូវការដឹងខុសត្រូវ៖ ការបាត់បង់ទាំងស្រុងនូវសមត្ថភាពក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់ នៃសកម្មភាពរបស់ខ្លួន មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។

*ទី៣៖ រដ្ឋ (នីតិបុគ្គលសាធារណៈ) មាត្រា៤២ ជាគោលការណ៍ នៅក្នុងករណីដែលមានចែងជាក់លាក់ក្នុងច្បាប់ និងបទដ្ឋាន គតិយុត្តផ្សេងទៀត នីតិបុគ្គលអាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្ម ទណ្ឌពីបទល្មើស ដែលប្រព្រឹត្តដោយអង្គការ ឬអ្នកតំណាងរបស់ខ្លួន ដើម្បីជា ប្រយោជន៍ របស់នីតិបុគ្គលនោះ។

*ទី៤៖ ការអនុញ្ញាតដោយច្បាប់ ឬអាជ្ញាធរធម្មានុរូប (ត្រា៣២)៖

*បុគ្គលណាដែលប្រព្រឹត្តអំពើដែលបានបញ្ញត្ត ឬអនុញ្ញាតតាមច្បាប់ បុគ្គលនោះ

មិនប្រព្រឹត្តបទល្មើសទេ។

* បុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលនោះមិន ប្រព្រឹត្តបទល្មើសទេ លើកលែងតែអំពើនេះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់ ។

* អញ្ញត្រកម្ម៖ ក្នុងបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឬ បទឧក្រិដ្ឋសង្គ្រាម អំពើយុត្តិការខាងលើនេះ មិនអាចលើកលែងឱ្យរួចផុតពីការ ទទួលខុសត្រូវព្រហ្មទណ្ឌរបស់ខ្លួនទេ។

*ទី៥៖ ការការពារស្របច្បាប់ (មាត្រា៣៣ និងមាត្រា៣៤) លក្ខខណ្ឌនៃការការពារស្របច្បាប់៖

*មានការឈ្លានពានមួយដោយមិនត្រឹមត្រូវ ឬដោយខុសច្បាប់

* ការការពារត្រូវតែជាការចាំបាច់ ភាពចាំបាច់នេះ ត្រូវស្ថិតក្នុងស្ថានភាព

* គ្មានវិសមាមាត្ររវាងមធ្យោបាយការពារដែលប្រើប្រាស់

និងទម្ងន់នៃការឈ្លានពាន។

*ទី៦៖ ការការពារស្របច្បាប់ (មាត្រា៣៣ និងមាត្រា៣៤) សច្ចធារណ៍នៃការការពារស្របច្បាប់ (មាត្រា៣៤)៖

* បទល្មើសត្រូវបានប្រព្រឹត្តដោយរុញច្រានការចូលក្នុងពេលយប់ ដោយការកាប់គាស់ទម្លុះទម្លាយ ដោយហិង្សា ឬដោយកលល្បិចនៅក្នុងទីកន្លែងដែលមានមនុស្សនៅ។

* បទល្មើសបានប្រព្រឹត្តដើម្បីការពារខ្លួនប្រឆាំងនឹងការលួច ឬការប្លន់ដែលអនុវត្តដោយហិង្សា។

*ទី៧៖ ការការពារស្របច្បាប់ (មាត្រា៣៣ និងមាត្រា៣៤) អានុភាពនៃការការពារស្របច្បាប់៖ បុគ្គលណាដែលប្រព្រឹត្ត

បទល្មើសក្នុងសភាពការពារស្របច្បាប់ បុគ្គលនោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេមានន័យថា បុគ្គលនោះមិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌណាមួយឡើយ។

*ទី៨៖ ស្ថានភាពចាំបាច់ (មាត្រា៣៥) លក្ខខណ្ឌនៃស្ថានភាពចាំបាច់៖

* អត្ថិភាពនៃគ្រោះថ្នាក់ដែលកំពុងកើតមាន ឬដែលនឹងកើតមាន ។

* មានភាពចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ ប្រឆាំងនឹងគ្រោះថ្នាក់ ។

* គ្មានវិសមាមាត្ររវាងមធ្យោបាយការពារនឹងទម្ងន់នៃគ្រោះថ្នាក់ ។

*ទី៩៖ អានុភាពនៃកម្លាំង ឬការបង្ខំ (ហត្រា៣៦) លក្ខខណ្ឌនៃកម្លាំង ឬការបង្ខំរួមមាន៖ កម្លាំង ឬការបង្ខំត្រូវតែកើតចេញពី ព្រឹត្តិការណ៍ក្រៅឆន្ទៈមនុស្ស, កម្លាំង ឬការបង្ខំ ត្រូវតែមិនអាចមើលឃើញជាមុនបាន,កម្លាំង ឬការបង្ខំ ត្រូវតែមិនអាចទប់ទល់បាន ឬមិនអាចជៀសវាងបាន៕ដោយ ÷ ឧត្តម


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm