ស្រីលង្កាបង្ហាញផែនការរៀបចំរចនាសម្ព័ន្ធបំណុលក្នុងស្រុកឡើងវិញ និងស្នើសុំវិនិយោគិនបរទេសកាត់បន្ថយ ៣០ភាគរយ

2023/06/30 06:26:28 am        177

ប្រទេសស្រីលង្កាបានប្រកាសពីផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់បំណុលក្នុងស្រុកដ៏មហាសាលរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា)នេះ ដើម្បីបំពេញតាមគោលដៅដែលបានកំណត់ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងមានបំណងរៀបចំឡើងវិញនូវសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានធ្វើឲ្យរង្គោះរង្គើដោយវិបត្តិហិរញ្ញវត្ថុ។

ទេសាភិបាលធនាគារកណ្តាល បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសស្រីលង្កា កំពុងស្នើសុំឲ្យវិនិយោគិនបរទេស នៅក្នុងមូលបត្របំណុលអធិបតេយ្យអន្តរជាតិរបស់ខ្លួនឲ្យកាត់បន្ថយ៣០ភាគរយ ហើយក៏កំពុងស្វែងរកសម្បទានស្រដៀងគ្នាពីម្ចាស់មូលបត្រប្រាក់ដុល្លារផ្សេងទៀតរបស់ខ្លួន ខណៈដែលខ្លួនកំពុងស្វះស្វែងរកឲ្យមានការរៀបចំរចនាសម្ព័ន្ធបំណុលដ៏មហាសាលរបស់ខ្លួនឡើងវិញ។ 

កង្វះខាតប្រាក់ដុល្លារយ៉ាងខ្លាំងក្លា បានធ្វើឲ្យប្រទេសដីកោះដែលមានប្រជាជនចំនួន ២២លាននាក់ នេះ ធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត កាលពីឆ្នាំមុន គិតចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៤៨ ដែលបង្កឲ្យមានការខកខានសងបំណុលបរទេសលើកដំបូងរបស់ខ្លួន នៅក្នុងខែឧសភា ឆ្នាំ២០២២។

ដោយបានសន្យាថានឹងធ្វើឲ្យបន្ទុកបំណុលដ៏ធំនេះនៅលើផ្លូវប្រកបដោយនិរន្តរភាព ប្រទេសស្រីលង្កាអះអាងនូវការរៀបចំថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពី IMF កាលពីខែមីនា។ ដូច្នេះ សការរៀបចំរចនាសម្ព័ន្ធបំណុលក្នុងស្រុក គឺរឿងចាំបាច់ ដើម្បីជួយឲ្យប្រទេសនេះសម្រេចតាមគោលដៅកម្មវិធីរបស់ IMF ដើម្បីកាត់បន្ថយបំណុលសរុបដល់ទៅ ៩៥ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) នៅឆ្នាំ២០៣២។

នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា)នេះ ធនាគារកណ្តាលរបស់ប្រទេសនេះ បានបង្ហាញពីផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលរួមមានការផ្លាស់ប្តូរប័ណ្ណបំណុលរតនាគារទៅជាមូលបត្ររយៈពេលវែង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm