
ពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក ព្រមទាំងបុណ្យឯករាជ្យជាតិ ឲ្យមានលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីអាក់ខានប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជាប់កាតព្វកិច្ចផ្សេងៗ និងបញ្ហានៃការរីករាលដាលនូវជំងឺកូវីដ១៩ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្នាំ្ននេះនឹងត្រូវធ្វើបុណ្យអុំទូកធំនៅរាជធានីភ្នំពេញ រាប់ទាំងបុណ្យឯករាជ្យជាតិផង ពីព្រោះជាខួប៧០ឆ្នាំនៃបុណ្យឯករាជ្យជាតិខ្មែរ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានេះ គឺបានធ្វើឡើង នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមរោងចក្រសហគ្រាសនានា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ៕អត្ថបទ៖ បាន ចក់