
ពោធិ៍សាត់៖ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ ៦៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវមោទកភាពថា អ្វីដែលយើងបាននិងកំពុងធ្វើសព្វថ្ងៃនេះ គឺដើរត្រូវទិសហើយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់បែបនេះ ដោយផ្អែកលើការស្ទង់មតិរបស់ជន បរទេសដែលសម្តេចបានជួលដោយស្ងាត់ៗដើម្បីចង់ដឹងអំពីអ្វីដែលធ្វើត្រូវនិងអ្វីដែលនៅខ្វះចន្លោះ។
អំពីការស្ទង់មតិនេះសម្ដេចតេជោ មានប្រសាសន៍បន្តថា ទោះជាយ៉ាងណា លទ្ធផលនេះឱ្យឃើញតែមនុស្សប៉ុន្មាននាក់ទេ រួចហើយរកវិធី កែសម្រួលដោយស្ងាត់ៗ រាប់ទាំងការស្ទង់មតិទៅលើបុគ្គលម្នាក់ៗ តែម្តង នៃបក្សនយោបាយនានា រួមទាំង នៅក្នុងបក្សប្រជាជនផងដែរ ហើយ តាមរយៈនៃការស្ទង់មតិនេះ ក៏បានរកឃើញថា អ្នកដែលបានបោះឆ្នោតឲ្យសម្ដេចភាគច្រើនស្ត្រី មានច្រើនជាងបុរសដែលសំឡេងគាំទ្របែបនេះ មានជាច្រើនឆ្នាំមកហើយៗតាមរយៈការរកឃើញលទ្ធផល នៃចំណុចវិជ្ជមាន និងអវិជ្ជមានមួយចំនួនបានជារាជរដ្ឋាភិបាល ក៏ដូចជាខាងគណបក្សបានបញ្ជូនមន្ត្រីឱ្យទៅជួយមូលដ្ឋាន៕