បារាំង៖ មេធាវីរបស់លោក បាននិយាយថា នគរបាលម្នាក់ដែលបានបាញ់សម្លាប់យុវជនបារាំង នៅក្នុងតំបន់ដាច់ស្រយាលរដ្ឋធានីប៉ារីស កាលពីថ្ងៃអង្គារ ទី២៧ មិថុនា បង្កឲ្យផ្ទុះការតវ៉ាដោយហិង្សាទូទាំងប្រទេស បានសូមអភ័យទោសចំពោះក្រុមគ្រួសារជនរងគ្រោះខណៈកំពុងជាប់ឃុំខ្លួន។

លោក ឡូរ៉ង់ ហ្វ្រង់ លីយ៉ង់ណា (Laurent-Franck Lienard) បានប្រាប់ទូរទស្សន៍ បារាំង BFMTV កាលពីយប់ថ្ងៃព្រហស្បតិ៍ថា ពាក្យសម្ដីដំបូង ដែលលោកបានពោលគឺពាក្យ សូមឣភ័យទោស និង ពាក្យចុងក្រោយដែលលោកបាននិយាយក៏ជាពាក្យសូមអភ័យទោសដែរដល់ក្រុមគ្រួសារជនរងគ្រោះ។
លោកបានបន្ថែមថា លោកធ្វេសប្រហែសមួយពេល លោកមិនចង់ក្រោយទៅធ្វើការពីព្រលឹមដើម្បីសម្លាប់មនុស្សនោះទេ ។លោកមិនចង់សម្លាប់យុវជនរូបនោះទេ។
ប្រទេសបារាំង ត្រូវបានជួបភាពចលាចល ដោយសារការតវ៉ា ជាច្រើនថ្ងៃមកនេះ បន្ទាប់ពីយុវជនវ័យ១៧ឆ្នាំឈ្មោះ ណាហេល ត្រូវបានបាញ់សម្លាប់នៅទីប្រជុំជនណង់ទែរ (Nanterre) អំឡុង ឈប់ត្រួតពិនិត្យចរាចរណ៍ ថតវីដេអូ ដែលបានឈានដល់ការប្រើអំពើហិង្សា និងការជជែញដេញដោលដ៏ចម្រូងចម្រាស់អំពីយុទ្ធសាស្ត្ររបស់នគរបាល ។

ប្រភពមួយដែលដឹងការស៊ើបអង្កេតនោះ បាននិយាយថា យុវជន ដែលពុំទាន់គ្រប់អាយុកាន់ប័ណ្ណបើកបរស្របច្បាប់ពេញសិទ្ធិនៅក្នុងប្រទេសបារាំងរូបនេះ បានបើកបររថយន្តដោយខុសច្បាប់ រដ្ឋអាជ្ញាធរទីប្រជុំជនណង់ទែរ បាននិយាយថា លោកបានដឹងថានគរបាល ធ្លាប់បរាជ័យក្នុងការអនុវត្តន៍បទបញ្ជាបញ្ឈប់ចរាចរណ៍៕