អាមេរិក៖ ប្រជាពលរដ្ឋនៅក្នុងទីក្រុង ប្រោនស្វ៊ីល (Brownsville) រដ្ឋតិចសាស់(Texas) សហរដ្ឋអាមេរិក បានជួបប្រទះការហក់ឡើងរលកំដៅខ្លាំងមួយផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ខែមិថុនា ខណៈរលកកំដៅដែលបានអូសនបន្លាយជាច្រើនថ្ងៃ បន្តគ្របដណ្ដប់លើតំបន់នេះ ដោយសីតុណ្ហភាពកើនឡើងជាង១០០អង្សាហ្វារិនហៃ ស្មើរ៣៨ អង្សាសេ។

អ្នកក្រុងប្រោនស្វ៊ីល លោក រ៉ូល វ៉ាគ្វេស (Raul Vasquez) បាននិយាយថា កំដៅកាន់តែក្ដៅខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ។ យើងមានអារម្មណ៍ ថា ចង់ឆេះខ្លួនហើយ ។ យើងមិនដែលឃើញកំដៅបែបនេះទេ ពីមុនមកនៅក្នុងរដ្ឋ Texas ភាគខាងត្បូង។
សេវាព្យាករណ៍អាកាសធាតុជាតិ បាននិយាយថា ពលរដ្ឋអាមេរិកាំង ៦២ លាននាក់ នៅក្នុងរដ្ឋ អារីហ្សូណាភាគកណ្ដាល ទូទាំងរដ្ឋតិចសាស់ និងតំបន់ឌីបសោត ព្រមទាំងតំបន់គ្រប់គ្រងដោយរដ្ឋហ្ល្វរីដា ស្ថិតក្រោមការតាមដានរលកកំដៅ ដោយចេញការព្រមាន និង ណែនាំថា គេរំពឹងថាការកើនឡើងរលកកំដៅនេះ នឹងបន្តរហូតដល់ថ្ងៃ ទី៤ ចុងសប្ដាហ៍ខែកក្កដា។

ប្រព័ន្ធសម្ពាធខ្ពស់នៅតែមិនស្រុតចុះទូទាំងភាគខាងត្បូង ដែលនៅតែបន្តឲ្យមានជារលកកំដៅនិងសំណើម ត្រូវគេស្គាល់ថាជាលំហកំដៅ បានបន្តអូសបន្លាយរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបណ្តាលឲ្យអាកាសធាតុក្តៅខ្លាំង៕