លោក Blinken៖ កិច្ចខិតខំប្រឹងប្រែងនៅបន្តដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ខណៈកិច្ចចរចា អាមេនី-អាស៊ែបៃហ្សង់ បានបញ្ចប់

2023/06/30 07:18:31 pm        110

អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ការខិតខំប្រឹងប្រែងនៅតែបន្តដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយដើម្បីបញ្ចប់ជម្លោះជុំវិញបញ្ហាតំបន់ Nagorno-Karabakh(ណាហ្គ័រណូ-ខារ៉ាបាក់) ខណៈកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអាមេនី និងអាស៊ែបៃហ្សង់ ដែលរៀបចំដោយទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា។

លោក Blinken និយាយថា បញ្ហាលំបាកបំផុតមួយចំនួននៅតែមិនទាន់បានដោះស្រាយ ដោយមិនបាននិយាយលម្អិតអំពីបញ្ហាទាំងនោះទេ។ ចាប់តាំងពីការប្រយុទ្ធគ្នាខ្លាំង បានបញ្ចប់ជាមួយបទឈប់បាញ់សម្របសម្រួលដោយរុស្ស៊ីក្នុងឆ្នាំ ២០២០ ភាគីទាំងពីរបាននិងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពដែលនឹងរួមបញ្ចូលកិច្ចព្រមព្រៀងស្តីពីព្រំដែន ការដោះស្រាយការខ្វែងគំនិតគ្នាជុំវិញតំបន់ហ៊ុមព័ទ្ធ និងការបែកបាក់ទំនាក់ទំនង។

លោក Blinken បាននិយាយថា មានភាពរីកចម្រើននៅក្នុងកិច្ចពិភាក្សា រួមមានកិច្ចព្រមព្រៀងលើឯកសារបន្ថែមមួយចំនួន ព្រមទាំងការយល់ដឹងស៊ីកាន់តែស៊ីជម្រៅអំពីជំហរនានាលើបញ្ហាមិនដាច់ស្រេចផ្សេងទៀត ព្រមទាំងការទទួលស្គាល់ថា នៅមានការងារលំបាកដែលត្រូវធ្វើ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ តំបន់ Nagorno-Karabakh ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយរបស់ប្រទេសអាស៊ែបៃហ្សង់ គឺជាប្រភពនៃជម្លោះរវាងតំបន់ជិតខាង Caucasus (កូកាស) ចាប់តាំងពីច្រើនឆ្នាំមកហើយដែលនាំទៅរកការដួលរលំសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ និងរវាងជនជាតិភាគតិចអាមេនី និងអាស៊ែបៃហ្សង់ទួរគី(Turkic Azeris) អស់រយៈពេលជាងមួយសតវត្សមកហើយ។ 

លោក Bayramov កាលពីសប្តាហ៍មុនបាននិយាយថាឣាស៊ែបៃហ្សង់ នឹងមិនទទួលយកការទាមទារពីប្រទេសអាមេនីក្នុងការផ្តល់ការធានាបានសន្តិសុខពិសេសសម្រាប់ពលរដ្ឋអាមេនីប្រមាណ ១២០.០០០ នាក់ដែលរស់នៅក្នុងតំបន់ហ៊ុមព័ទ្ធនោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm