គណៈវិនិច្ឆ័យសម្រេចឲ្យអតីតស្នងការរងរដ្ឋផ្លរីដារួចទោស ពាក់ព័ន្ធនឹងករណីមិនបានការពារសិស្ស ក្នុងការបាញ់ប្រហារ នៅផាកឡែន

2023/06/30 08:42:59 pm        215

អាមេរិក៖ គណៈវិនិច្ឆ័យនៃរដ្ឋផ្លរីដា (Florida) កាលពីព្រហស្បតិ៍ (ទី២៩ ខែមិថុនា) បានសម្រេចឲ្យអតីតស្នងការរង ដែលត្រូវបានចោទប្រកាន់ពីបទបរាជ័យក្នុងការការពារសិស្ស អំឡុងការបាញ់ប្រហារដ៏ធំឆ្នាំ២០១៨ នៅវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុងផាកឡែន (Parkland)។

លោក Scot Peterson ដែលជាមន្ត្រីធានាសុវត្ថិភាពតាមសាលារៀនដែលកំពុងបំពេញភារកិច្ច នៅពេលដែលខ្មាន់កាំភ្លើង បានចូលអគារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយបានបាញ់សម្លាប់មនុស្ស ១៧នាក់ និងរបួស ១៧នាក់ទៀត ត្រូវបានចោទប្រកាន់ចំនួន ១១ករណីពីបទមិនអើពើនឹងក្មេងៗ ជាការធ្វេសប្រហែស និងភូតកុហកដែលអាចមានទោស។

លោក Peterson វ័យ ៦០ឆ្នាំ បានឈ្ងោកក្បាលនៅលើតុ និងយំខ្សឹកខ្សួលជាមួយភាពធូរស្រាលក្នុងទ្រូង នៅពេលដែលចៅក្រមអានសាលក្រមលឺៗពីភាព «មិនមានទោសកំហុស» ចំពោះករណីនីមួយៗ។ សាលក្រមរបស់គណៈវិនិច្ឆ័យនេះ បាននាំឲ្យរូបលោករួចផុតពីការចោទប្រកាន់ ដែលអាចឲ្យរូបលោកជាប់ពន្ធនាគារដល់ទៅ ៩៧ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យមន្ត្រីក្រសួងយុត្តិធម៌រដ្ឋ Broward ដែលបានលើកយកករណីនេះឡើងមក បាននិយាយឡើងវិញនូវអំណះអំណាងរបស់ខ្លួនថា លោក Peterson អាចធ្វើអ្វីបានច្រើនជាងនេះ ដើម្បីការពារសមាជិកនៃសហគមន៍សាលា ហើយថា ភាពអសកម្មរបស់លោក «មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ» លើជនរងគ្រោះ។ ឪពុកម្តាយជនរងគ្រោះមួយចំនួនដែលបានចូលរួមសវនាការ ក៏សម្ដែងការខកចិត្ត ចំពោះការសម្រេចនេះដែរ។

យោងតាមការិយាល័យនគរបាលស្រុក Broward និងវីដេអូឃ្លាំមើល លោក Peterson មានអាវុធនៅក្នុងដៃ ប៉ុន្តែមិនដែលចូលទៅខាងក្នុងនោះឡើយ ខណៈពេលដែលការបាញ់ប្រហារកំពុងប្រព្រឹត្តទៅ។ លោកគឺជាមន្ត្រីអនុវត្តច្បាប់មួយរូបក្នុងចំណោមមន្ត្រីអនុវត្តច្បាប់មួយចំនួន ដែលធ្លាប់ត្រូវបានកាត់ទោសពីបទមិនចាត់វិធានការ ឬផ្តល់ការថែទាំ៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        9
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        19
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm