WHO៖ យោងតាមរបាយការណ៍ថ្មី បានឲ្យដឹងថា របស់មានជាតិផ្អែមសិប្បនិម្មិតប្រើប្រាស់នៅក្នុងផលិតផលរាប់ពាន់មុខនៅទូទាំងពិភពលោក រួមទាំងកូកាកូឡា ការ៉េមកី និងស្កកៅស៊ូ ត្រូវបានគេប្រកាសថា គឺជាហានិភ័យនៃជំងឺមហារីកដល់មនុស្ស ។

ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរាជាតិ(IARC)របស់អង្គការសុខភាពពិភពលោក(WHO) បានពិនិត្យមើលសុវត្ថិភាពរបស់មានជាតិផ្អែមទាំងនេះ ហើយពួកគេនិងចេញរបាយការណ៍នៅខែក្រោយ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងរៀបចំដាក់ស្លាកសារធាតុផ្អែមដែលអាចបង្កជាជំងឺមហារីកដល់មនុស្ស ។ វានឹងមានន័យថា មានភស្តុតាងមួយចំនួនដែលពាក់ព័ន្ធនឹងរបស់មានជាតិផ្អែមជាមួយជំងឺមហារីក ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះ ទំនងជានាំឲ្យកើតមានជម្លោះ ។ ទីភ្នាក់ងារ IARC បានប្រឈមការរិះគន់រួចទៅហើយសម្រាប់ការធ្វើឲ្យមានការប្រុងប្រយ័ត្នចំពោះសារធាតុ ឬស្ថានភាពពិបាកជៀសបែបនេះ ។
កាលពីមុនពួកគេធ្លាប់និយាយដែរថា ការធ្វើការពេលយប់ និងប្រើប្រាស់សាច់ក្រហម ត្រូវបានចាត់ថ្នាក់ថាបណ្តាលឲ្យមានជំងឺមហារីក ហើយនិងបានចុះបញ្ជីការប្រើប្រាស់ទូរស័ព្ទដៃ ថាអាចបណ្តាលឲ្យកើតមានជំងឺមហារីកទៀតផង ៕