ធនាគារជាតិ ពង្រីកប្រព័ន្ធទូទាត់បន្ថែមជាមួយប្រទេស វៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា

2023/06/30 09:37:45 pm        176

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បាននិងកំពុង ពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ជាមួយប្រទេស វៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា ដើម្បីជំរុញការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុកជំនួស​ឱ្យប្រាក់ដុល្លារអាមេរិក ​នៅក្នុងពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុនិងប្រព័ន្ធបាគង” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅស្រុកសន្ទុក ខេត្តកំពង់ធំ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ​លើកឡើងថា ​កម្ពុជា ​បាន​តភ្ជាប់ជាមួយប្រទេសថៃ ​និងម៉ាឡេស៊ី ដោយ​ប្រជាជនកម្ពុជា​អាចស្កេនទូទាត់​នៅប្រទេសថៃ ​ចេញពីគណនីលុយរៀលរបស់ខ្លួន​នៅ​កម្ពុជា​បាន ហើយប្រជាជនថៃ ក៏អាចស្កេនទូទាត់ជាប្រាក់រៀលនៅកម្ពុជាផងដែរ។

ទេសាភិបាលរង បន្តថា យន្តការនេះ តម្រូវឱ្យ​អ្នក​ទិញនិងអ្នកលក់​ជាប្រជាជន​កម្ពុជា​មាន​គណនីជាប្រាក់រៀល​ ជាកត្តាជំរុញការប្រើប្រាស់​ប្រាក់រៀល​នៅកម្ពុជា។

បន្ថែមពីលើនេះ​ លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា ធនាគារជាតិនៃកម្ពុជា ​ក៏បាននិងកំពុង សហការជាមួយ​ប្រទេសជាច្រើនទៀត ​ទាំងក្នុងតំបន់អាស៊ី អាហ្វ្រិក អាមេរិកឡាទីន ​និងអឺរ៉ុប ដើម្បី​បង្កើន​វិសាលភាពក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ​ចំណាយទាប ​និង​ទទួល​បានប្រាក់ឆាប់រហ័ស​ សំដៅគាំទ្រនិងជំរុញវិស័យទេសចរណ៍ ​ការវិនិយោគ ​ពាណិជ្ជកម្ម និង​ការផ្ទេរប្រាក់របស់ប្រជាជនខ្មែរ ​ជាពិសេសពលករដែលកំពុងបម្រើការនៅក្រៅប្រទេស។

ទាក់ទងនឹងការលើកកម្ពស់ប្រាក់រៀលវិញ ​លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា តម្រូវការ​ប្រាក់រៀល បានកើនឡើងជាលំដាប់​ ដែល​ឆ្លុះបញ្ចាំង​តាម​រយៈកំណើន​ប្រាក់រៀល​ក្នុង​ចរាចរណ៍ ជាមួយអត្រាកំណើនមធ្យមប្រចាំឆ្នាំ ១៦,៦% ពី​ប្រមាណ ​៣៥៦ប៊ីលានរៀល នៅឆ្នាំ១៩៩៨ រហូតដល់១៤,១ទ្រីលានរៀល នៅឆ្នាំ២០២២៕ អត្ថបទ៖ ជា វណ្ណៈ


 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm