ទារកម្នាក់ស្លាប់ក្នុងបំណាក់ដីដោយសារភ្លៀងខ្លាំងនៅកូរ៉េខាងត្បូង

2023/06/30 09:51:20 pm        110

កូរ៉េខាងត្បូង៖ ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃសុក្រ (៣០ មិថុនា)នេះថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានបង្កឱ្យមានបំណាក់ដីដែលបានសម្លាប់ទារកអាយុមួយខួបម្នាក់ និងបង្ខំឱ្យមនុស្សរាប់រយគ្រួសារជម្លៀសចេញ ខណៈដែលមានការជន់លិចផ្លូវ និងស្ពានជាច្រើន។

ការស្លាប់នេះគឺជាកាស្លាប់លើកទី២ ចាប់តាំងពីភ្លៀងរដូវក្តៅបានចាប់ផ្តើមកាលពីថ្ងៃអង្គារ (២៧ មិថុនា)មក បន្ទាប់ពីមានបំណាក់ដីបានកប់ផ្ទះរបស់ទារកដែលបានស្លាប់នោះនៅក្នុងទីក្រុងយ៉ុងជូ (Yeongju) ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូលពេញមួយយប់។

ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានជួយមនុស្សចំនួន១០នាក់ រួមទាំងកុមារទៅកាន់ទីទួលសុវត្ថិភាពបន្ទាប់ពីមានបំណាក់ដីទម្ងន់១០តោនបានវាយប្រហារផ្ទះប្រជាជន ដោយក្រុមអាជ្ញាធរពន្លត់អគ្គិភ័យបានដាក់ពង្រាយរថយន្តជាង៤០គ្រឿង និងអ្នកពន្លត់អគ្គីភ័យចំនួន១១០នាក់។ ប៉ុន្តែទារកនោះបានស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។

ក្រុមមន្ត្រីគ្រោះមហន្តរាយបាននិយាយថា ទីក្រុងយ៉ុងជូ (Yeongju) ស្ថិតក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុតដោយខ្យល់មូសុង ដោយមានភ្លៀងធ្លាក់លើសពី២៨៤មីលីម៉ែត្រ (១១,២ អ៊ីញ) ចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ (២៩ មិថុនា)មក។ ក្រុមមន្ត្រីគ្រោះមហន្តរាយបានប្រកាសការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅកន្លែងផ្សេងទៀតនៅភាគខាងត្បូងនៃប្រទេសនេះ រួមទាំង កោះចេជូ (Jeju) ផងដែរ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm