សម្តេចតេជោ៖ រដ្ឋធម្មនុញ្ញ​ ឬច្បាប់ណាក៏ដោយ មិនបានកំណត់ឲ្យរាជរដ្ឋាភិបាល ទៅពិគ្រោះជាមួយសង្គមស៊ីវិលនោះទេ

2023/06/30 10:39:53 pm        188

ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រដ្ឋធម្មនុញ្ញ ឬច្បាប់ណាក៏ដោយនៅកម្ពុជា មិនបានកំណត់ថា ឲ្យរាជរដ្ឋាភិបាលធ្វើការពិគ្រោះយោបល់ ជាមួយក្រុមអង្គការសង្គមស៊ីវិលនោះទេ ខណៈសង្គមស៊ីវិលមួយក្តាប់តូច​ដែល​ស៊ីលុយពីបរទេស​ហើយ​លើក​បន្តុប​ខ្លួន​ឯងថា ​តំណាងឲ្យអ្នកនេះអ្នកនោះ ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ ក្រោយ​រាជរដ្ឋាភិបាល​ធ្វើច្បាប់​អ្វីមួយនោះ។

ថ្លែងក្នុងឱកាសអញ្ជើញចុះជួប​សំណេះសំណាល​ជាមួយកម្មករនិយោជិតតាមរោងចក្រសហគ្រាស​នានា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ​ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ក្រុមពួកលោកឯងកុំចង់ធ្វើជាអង្គការក្រៅរាជរដ្ឋាភិបាល​ចាត់តាំង​គ្នាឯងបីបួននាក់ រួចមកធ្វើជាអ្នករារាំងមន្រ្តីជាប់ឆ្នោត ​ចេញពីសភា និងព្រឹទ្ធសភា​ ខណៈមន្រ្តីជាប់​ឆ្នោតនេះ​ គឺតំណាងឲ្យប្រជាពលរដ្ឋ។ ពួកអ្នកឯងស៊ីលុយ​បរទេស​គ្រាន់តែតំណាង​ឲ្យមនុស្ស​ប៉ុន្មាននាក់ ដែលពួកក្រុមអ្នកឯងតែងតាំងគ្នាឯងទេ ​តែមកចេញជាសេចក្តីថ្លែងការណ៍ ហើយមានអ្នកខ្លះទៀតគិតថាធ្វើហ្នឹងខុស​នីតិវិធី (ធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត) ដោយមិនបានពិគ្រោះជាមួយសង្គមស៊ីវិល​ អញ្ចឹងទេខ្ញុំគ្រាន់ ​តែប្រាប់អ្នកឯងថា រដ្ឋធម្មនុញ្ញ ឬច្បាប់ណាក៏ដោយមិនបានកំណត់ថាឲ្យរាជរដ្ឋាភិបាលទៅពិគ្រោះជាមួយ សង្គមស៊ីវិលនោះទេ….ឲ្យស្គាល់ច្បាប់ហើយសូមកុំព្រហើន។

ការលើកឡើងរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនេះ គឺចង់ចំអកឲ្យក្រុមអង្គការក្រៅ​រាជ​រដ្ឋាភិបាល​មួយក្តាប់តូច ​ដែលតែងតែលើកបន្តុបខ្លួនឯងថា តំណាងឲ្យអ្នកនេះអ្នកនោះប៉ុន្មាននាក់ ហើយចេញសេចក្តីថ្លែងការណ៍ជំទាស់ ​ក្រោយរដ្ឋសភាអនុម័តទាំងស្រុង​ ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតថ្មី កាលពីកន្លងទៅថ្មីៗនេះ។

សម្តេចតេជោ បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺដើម្បីការពារដំណើរការ នៃការបោះឆ្នោតពីផែនការ ឬឧបាយកល និងនយោបាយនានា​ ក្នុងការ​ប៉ុនប៉ង​បំផ្លាញការបោះឆ្នោត មិនមែនជាការ​កាត់សិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋនោះទេ គឺធ្វើឡើងដើម្បីការពារនូវភាពសុខសាន្ត​របស់បង ​ប្អូនប្រជាពលរដ្ឋ ​និងដំណើរការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm