
ក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងទីក្រុង Barcelonaកំពុងព្យាយាមដោះស្រាយបញ្ហាធម្មជាតិ តាមរយៈការបង្កើតស្បួនសិប្បនិម្មិតសម្រាប់ទារកមិនទាន់គ្រប់ខែ ក្រោយការធ្វើតេស្តលើសត្វធ្វើឲ្យគត៌ អាចនៅរស់រយៈពេល ១២ថ្ងៃ។
គំរូសុកសិប្បិនិម្មិត នឹងបង្កើតឡើងវិញបរិស្ថានការពារជាមួយនឹងកែវថ្លាធ្វើពីវត្ថុសមស្របនឹងជីវសាស្រ្តដែលសួត ពោះវៀន និងខួរក្បាលក្នុងគត៌ អាចបន្តអភិវឌ្ឍបាន។ វានឹងពាក់ព័ន្ធជាមួយប្រព័ន្ធចរន្តឈាមរត់ទឹកភ្លោះដែលរក្សាគត៌នៅដាច់ពីរំញោចខាងក្រៅ ប៉ុន្តែ អាចចូលដល់ការគ្រប់គ្រង និងតាមដានសំឡេងប្រេកង់។
ទារកដែលកើតក្រោយមានផ្ទៃពោះរយៈពេល ៦ខែ ឬតិចជាងនេះ ត្រូវបានគេចាត់ទុកថាជាទារកមិនទាន់គ្រប់ខែមានគម្លាតឆ្ងាយបំផុតដែលវាមានហានិភ័យខ្ពស់រហូតដល់ស្លាប់ ឬក៏មានពិការភាព។
តួលេខចុងក្រោយពីអង្គការសុខភាពពិភពលោក (WHO) បង្ហាញថា ទារកដែលមិនទាន់គ្រប់ខែប្រហែល ៩០ម៉ឺននាក់នៅជុំវិញពិភពលោក បានស្លាប់នៅក្នុងឆ្នាំ ២០១៩។ លោក Eduard Gratacos គឺជាប្រធានគម្រោងបង្កើតស្បួនសិប្បនិម្មិត និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងព្យាយាមបង្កើតប្រព័ន្ធមួយដែលអាចឲ្យពួកយើងរក្សាគត៌នៅខាងក្រៅផ្ទៃម្តាយបាន ប៉ុន្តែនៅក្នុងស្ថានភាពគត៌នៅដកដង្ហើមតាមទងផ្ចិត ដែលពួកយើងអាចចិញ្ចឹមវាតាមទងផ្ចិតបាន៕
