
សត្វតោជិតផុតពូជ ទទួលបានការព្យាបាលជំងឺនៅសួនសត្វទីក្រុងឡុងដ្រ៏ ចក្រភពអង់គ្លេស។ Bhanu ដែលជាសត្វតោអាស៊ី ត្រូវបានគ្រូពេទ្យចាក់ថ្នាំសន្លប់ដើម្បីសម្អាតត្រចៀករបស់វា និងដាក់ថ្នាំបន្តក់ព្យាយារបួសឆ្លងវីរុសក្នុងត្រចៀក។
លោក Stefan Saverimutto គឺជាបសុពេទ្យ និយាយថា ព័ត៌មានដែលប្រមូលបានពីសត្វតោមួយក្បាលនេះ អំឡុងពេលព្យាបាល នឹងជួយដល់ការអភិរក្សពួជរបស់ពួកវាផងដែរ។
សូមបញ្ជាក់ថា ពពួកសត្វតោអាស៊ីសព្វថ្ងៃនេះ ត្រូវបានគេរកឃើញមានតែក្នុងព្រៃនៅតំបន់ Gujarat របស់ឥណ្ឌាប៉ុណ្ណោះ ជាទីដែលមានពួកវារស់នៅប្រមាណជា ៦០០ក្បាល៕