
យន្តហោះដឹកទឹក ត្រូវបានគេប្រើប្រាស់ដើម្បីពន្លត់ភ្លើងឆេះព្រៃនៅជិតទីក្រុង Scottsdaleរដ្ឋ Arizona សហរដ្ឋអាមេរិក ក្នុងនោះសារព័ត៌មានក្នុងស្រុករាយការណ៍ថា ដីព្រៃលើផ្ទៃដីជាង ១.០១១ហិចតា រងការឆាបឆេះ ហើយប្រជាពលរដ្ឋប្រហែល ១ពាន់នាក់ ត្រូវបានជម្លៀសខ្លួនចេញ។
ភ្លើងឆេះព្រៃ Diamond ត្រូវបានគេរាយការណ៍ថា កើតឡើងលើកទី ៩ក្នុងរយៈពេល ៥ថ្ងៃ ហើយនិងចាប់ផ្តើមឆាបឆេះ ចាប់តាំងពីថ្ងៃអង្គាររហូតមក។ យោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃដ៏គ្រោះថ្នាក់ដោយជោគជ័យដែលកំពុងឆាបឆេះនៅជិតផ្ទះប្រជាពលរដ្ឋ ប៉ុន្តែ ពួកគេនៅពុំទាន់អាចទប់ស្កាត់ភ្លើងឆេះព្រៃ បានទាំងស្រុងនៅឡើយទេ ស្របពេលសីតុណ្ហភាពហក់ខ្ពស់នៅសហរដ្ឋអាមេរិក៕